28/11/2017 10:31 GMT+7 Email Print Like 0

វេទិកាអ៊ីធឺណែតវៀតណាមឆ្នាំ ២០១៧


វេទិកាអ៊ីធឺណែតវៀតណាមឆ្នាំ ២០១៧

នាព្រឹកថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅទី​ក្រុងហាណូយ បានប្រព្រឹត្តទៅវាទិកា​អ៊ីន​ធឺណែត។ វៀតណាម​​ឆ្នាំ ២០១៧​ (VIF១៧)។ ដោយប្រធាន​បទ «Digital For Go​od» (បច្ចេក​វិទ្យា​​ល្អនាំមក​នូវប្រការ​ល្អប្រសើរ​) វេទិកា​គឺជាឱកាស​ដើម្បីសមាជិក​រដ្ឋាភិបាលវៀតណាមនិ​ង អ្នកកំណត់​គោល​នយោបាយ​សហគ្រិននិង​វិនិយោគិន​ពិភាក្សា​អំពីសក្តានុពល​របស់អ៊ីនធឺណែត​ក្នុងការ​អភិវឌ្ឍន៍​សង្គម​បង្កើត​ឡើង​សង្គម​បើក​ទូលាយ​និរន្តរភាព​និង​ច្នៃប្រឌិត​។ ថ្លែង​មតិនៅទី​នេះ ឯកអគ្គរ​ដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម ​លោក ​Pereric Hogberg បានអះ​អាង​ថា៖​
 
«ទាក់ទងជាមួយអ៊ីន​ធឺណែត​មានន័យថា៖ យើងកំពុងបង្កើតឡើងឱកាសជាច្រើ​ន​​និង លទ្ធភាព​ដើម្បីអភិវឌ្ឍន៍​ឲ្យបានខ្លាំង​ក្លាថែមទៀតលើគ្រប់វិស័យក្នុងសង្គម​បច្ចុប្បន្ន។ សេរីភាពអ៊ីន​ធឺណែត​មានន័យ​ដែរថា៖​យើងអាចទាក់​ទងជាមួយការ​អភិវឌ្ឍន៍ខឿន​សេដ្ឋកិច្ច ពោរពេញ​ទៅដោយ​សក្តានុភាព​មួយទៀត​ឆ្លាតថែម​ទៀត។​ អ៊ីន​ធឺណែតបានក្លាយទៅជាគ្រឹះ​ ស្ថានដ៏សែន​សំខាន់​របស់ពិភពលោក​ដែលមិន​អាចខ្វះបាន​ឡើយក្នុង​ជីវភាព​រស់​នៅរបស់ មនុស្សលោក។»
 
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិ​ងផ្សព្វផ្សាយវៀត​ណាម លោក Pham Hong Hai បាន​សង្កត់ធ្ងន់ថា៖ «ក្នុងរយៈពេល​ ២០ ឆ្នាំអភិវឌ្ឍន៍ វៀតណាមមាន​មនុស្សប្រើប្រាស់អ៊ីនធឺណែតចំ​នួន ៥០ លាន​នាក់ ស្រូបយក​ជាង ​៥៤% ចំនួនប្រជាជន ខ្ពស់​ជាងកំរិតមធ្យម​លើពិភពលោក ហើយស្ថិត​នៅប្រទេស​និងតំបន់​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណែត​ខ្ពស់បំផុតនៅទ្វីបអា​ស៊ី។​ នាបច្ចុប្បន្ន រដ្ឋាភិបាល​ក្រសួងព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​​កំពុង​ជំរុញការខ្នះខ្នែងអភិ​វឌ្ឍន៍ វិទ្យសាស្ត្រ​បច្ចេក​វិទ្យា​ឧស្សាហកម្ម​ឌីជីថល​និងអនុវត្ត​តំលៃហួស​កំរិតលើ​បណ្តាញ​​អ៊ីនធឺណែត​ រួមជាមួយការអភិវឌ្ឍន៍របស់​សេវាកម្មផ្សេងៗទៀត​​ ដើម្បីនាំមកនូវផលប្រយោ​ជន៍ សំរាប់​ប្រជាជន​​និងសហគ្រាស​៕»

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ