25/03/2016 09:41 GMT+7 Email Print Like 0

វេទិកាអាស៊ី Boao ឆ្នាំ២០១៦បានបើកជាផ្លូវការនៅប្រទេសចិន

សន្និសីទប្រចាំឆ្នាំ វេទិកាអាស៊ី Boao (BFA) ២០១៦ ប្រធានបទ “​អនាគត​អាស៊ី: សក្តានុពល​ថ្មី​និង​ចក្ខុវិស័យ​ថ្មី” បាន​បើកនាព្រឹកថ្ងៃ​ទី២៤ ខែ​មិនា​ ឆ្នាំ​២០១៦ នៅ​ទីក្រុង Bo Ao ក្នុងខេត្ត​ហៃណាន (Hainan) ប្រទេសចិន​។ ឧបនាយក​រដ្ឋមន្ត្រី​និង ជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានដឹកនាំគណៈ​ប្រតិភូ​វៀត​ណាម​ចូល​រួមសន្និ​សីទនេះ។ BFA ​បានប្រព្រឹត្តទៅក្នុងបរិបទដែល​សេដ្ឋកិច្ចពិភពលោក កំពុង​មាន បម្រែ​បម្រួល​យ៉ាង​ស្មុគស្មាញ​ច្រើន។ វេទិកាជា​ឱកាសសម្រាប់ភាគីនានាពិភាក្សា​ លើវិធានការថ្មីគ្រប់គ្រងយន្តការសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល សំដៅស្វែងរកទិស ដៅអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ ក៏ដូចជាពិភព​លោក​ទាំង​មូល។ ថ្លែង​មតិ​បើក​សន្និ​សីទ នាយករដ្ឋមន្ត្រីចិន លោក Li Keqang បានអះអាង​នូវការសន្យា​សម្រាប់ ជម្រុញ​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​មិត្ត​ភាព​ រវាងចិនជាមួយ បណ្តាប្រទេសអាស៊ី ព្រមទាំងលើកទឹកចិត្តប្រទេសនានា ឲ្យមាន​ការផ្លាស់ប្តូរថ្មី និងការ​ច្នៃប្រឌិត​សំដៅបង្កើតកម្លាំង​ចលករអភិវឌ្ឍន៍​ថ្មី។



ទិដ្ឋភាពនៃវេទិកា (រូបថតៈ TTXVN)

ចូលរួមថ្លែងមតិនៅក្នុងសន្និសីទ​នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​​ Pham Binh Minh បានចាត់​ទុក​ថា ប្រទេស​អាស៊ី​ទាំង​អស់ ត្រូវឆ្លៀតយករាល់​កម្លាំងចលករនិង​បរិយាកាស អភិវឌ្ឍន៍ តាម​រយៈការ​បង្កើន​ការចង​សម្ព័ន្ធ​តំបន់។ លោក Pham Binh Minh បាន សង្កត់ធ្ងន់ថា ការពង្រឹងបរិយាកាសសន្តិភាព និង​ស្ថិរភាព​ជាបុព្វបទ​មិន​អាច​ខ្វះ បានឡើយសម្រាប់ការរីកចំរើនរបស់ទ្វីបអាស៊ី ហើយរាល់ការខ្វែងគំនិត​និងជំលោះនា​នា គប្បី​ត្រូវ​បាន​ដោះស្រាយ​ដោយសន្តិវិធី គោរពច្បាប់​អន្តរជាតិ។ លោកឧបនាយករដ្ឋ មន្ត្រីបានអះអាងថា វៀតណាមខំប្រឹង​ប្រែង​ជា​និច្ច សហប្រតិបត្តិការជាមួយប្រ ទេសដទៃតាមស្មារតីគោរព និងជឿទុកចិត្ត​គ្នាទៅវិញ​ទៅម​ក រួមគ្នា​ចែក​រំលែក​ការ ទទួល​ខុសត្រូវ​ចំពោះរាល់បញ្ហារួម ក្នុង​តំបន់និងលើពិភពលោក។

​នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ នេប៉ាល់ ថៃនិងថ្នាក់ដឹកនាំ​នៃ ប្រទេសមួយ​ចំនួន ក៏បាន​ថ្លែង​មតិ​ក្នុង​វេទិកានេះ​ដែរ​៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ