21/08/2018 10:50 GMT+7 Email Print Like 0

វេទិកាអភិវឌ្ឍន៍ជនជាតិភាគតិចឆ្នាំ 2018


 ទិដ្ឋភាពនៃវេទិកា (រូបថតៈ TTXVN) 

 នាថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុង Tam Ky ខេត្ត Quang Nam បានប្រព្រឹត្តទៅវេទិកាអភិវឌ្ឍន៍ជន ជាតិ​ភាគ​តិច ក្រោមប្រធានបទ “យិនស៊ិន Ngoc Linh - អភិក្រម​ជាមួយ​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម សម្រាប់តំបន់ជនជាតិភាគតិច”។ វេទិការនេះ ដោយគណៈកម្មាធិការជនជាតិ សហការ​ជាមួ​យ​គណៈ​កម្មា ធិការប្រជាជន Quang Nam ទីភ្នាក់ងារប្រចាំរបស់អង្គការ សហប្រជាជាតិ ធនាគារ​ពិភព​លោក​ប្រចាំ​នៅវៀ​ត​ណាមនិងដៃគូអភិវឌ្ឍន៍នានារៀបចំឡើង។ សមាជិ​កការិយាល័យនយោបាយ ឧបនាយករ​ដ្ឋមន្រ្តី លោក T​ruong Hoa Binh  អញ្ជើញចូលរួមក្នុងវេទិកានេះ។
 
នៅវេទិកានេះ តំណាង​ចូល​រួម​បាន​ចែក​រំលែក​នូវបទ​ពិសោធន៍​ទាំងនៅ​ក្នុង​និង​ក្រៅ​ប្រទេស​ស្តីពី​ការ​អភិវឌ្ឍ​ខ្សែ​ស​ង្វាក់​ផលិតផលរបស់ជនជាតិភាគតិចនិងខ្សែសង្វាក់តម្លៃយិនស៊ិន N​goc Linh។ លោក Do Van C​hien  សមាជិក​មជ្ឈឹម​បក្ស រដ្ឋមន្ត្រីនិងជាប្រធានគណកម្មការជនជាតិបានលើកច្បាស់ថា៖ “តំបន់ជនជាតិ​ភាគ​តិច​​និង​តំបន់​ព្រៃភ្នំមានឧត្តមភាពសម្រាប់ប្រៀបធៀបដែល តំបន់ដទៃពុំមាន ដូចជាស្ថានភាពអាកាសធាតុ ដីធ្លី​និង​អេកូ​ឡូស៊ី ដែលសមស្របសម្រាប់ដើមឈើហូបផ្លែ ពិសេសរុក្ខជាតិឱសថ ដើម្បីពង្រីក​នូវ​តម្លៃ​វប្បធម៌​រូបីយ​​និង​អរូបី សម្រាប់រៀបចំដំណើរកំសាន្តអេកូទេសចរណ៍។ វេទិការអភិវឌ្ឍន៍ជនជាតិភាគតិចនៃឆ្នាំ ២០២៨ ត្រូវ​បាន​រៀប​ចំឡើងនៅខេត្ត Quang Nam ជាតំបន់ដំកំណើតរបស់យិនស៊ិន  Ngoc Linh ដែលជា​ផលិត​ផល​ជាតិ​ពោរ​ពេញទៅដោយសារជាតិបំប៉ន តម្លៃឱសថខ្ពស់ដែលអាចសមស្របជាមួយតំបន់ព្រៃភ្នំ ត្រូវបាន​ជ្រើស​រើស​ជាចំ​ណុ​ច​សំខាន់នៃវេទិកានេះដែលហាក់ដូចជាគំនិតផ្តួចផ្តើមមួយស​ម្រាប់ការចាប់ផ្តើមអាជីវកម្ម​”។
 
ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ ជំរុញ​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័សនិង​ស្ថិរភាព​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ព្រៃភ្នំ​និង​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយតំបន់​ផ្សេងៗទៀត គឺជាគោលនយោបា​យរបស់​ បក្សនិង​រដ្ឋវៀត​ណាម​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។ ប្រ ធានបទនៃវេទិកានេះគឺមានជាក់​ស្តែងនិងមានប្រសិទ្ធភាពតាមរយៈភ័ស្តុតាងរសរវើ​ក ជាពិសេស​ខ្សែ​សង្វាក់​តម្លៃរបស់​យិន​​ស៊ិន Ngoc Li​nh៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ