20/06/2018 09:52 GMT+7 Email Print Like 0

វេទិកាអភិវឌ្ឍន៍អាជីវកម្មនៅវៀតណាមឆ្នាំ២០១៨បានប្រារព្ធនៅទីក្រុងហាណូយ


 ទិដ្ឋភាពនៃវេទិកា 

ជាទូទៅ សម្រាប់រយៈពេល៤ខែដើមឆ្នាំ​២០១៨នេះ លើទូទាំងប្រទេស​ មានសហគ្រាសចុះបញ្ជីរបង្កើតថ្មីចំ​នួន៤១.៣០០​ ដោយទុនវិនិយោគឡើងដ​ល់៤១០ពាល់លាន​ដុង កើន៤% អំពីចំនួ​ន សហគ្រាសនិង១​១,៥% អំពី​ចំនួន​ទុន​វិនិយោគ បើធៀប​នឹងរយៈពេលដូចគ្នានាឆ្នាំ​ទៅមិ​ញ។ 

នេះជាតួរលេខដែលបានប្រ​កាសនៅក្នុង “វេទិកាអភិវ​ឌ្ឍន៍អាជីវកម្មវៀតណាម​ឆ្នាំ២​០១៨” ដោយក្រសួង​ផែនការ​និង​វិនិយោគ រួមសហការជា​មួយទស្សនាវដ្តីសេដ្ឋកិច្ចនិង​ព្យាករណ៍រៀបចំ​ឡើងនាថ្ងៃទី១​៩មិថុនា​នៅទី​ក្រុង​ហាណូយ​។

អញ្ជើញ​ថ្លែងមតិក្នុងវេទិកានេះ លោ​កស្រី Tran Thi Hong Minh ប្រធាននាយ​កដ្ឋានគ្រប់​គ្រងការ​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​​នៃក្រសួង​ផែនការនិងវិនិយោគវៀត​ណាម បានអះអាងថា ក្នុងរយៈ​ពេល៣ឆ្នាំអនុវត្តច្បាប់​អាជីវកម្ម​និង​​ច្បាប់វិនិយោគ ផ្ទាំងគំនូរអភិ​វឌ្ឍន៍អាជីវកម្មរបស់វៀតណាមមានចំណុចលោ​តផ្លោះជា​ច្រើន ដែល​បាន​បញ្ជាក់ច្បាស់​តាមរយៈសហគ្រាសចុះបញ្ជីបង្កើ​តថ្មីកើនជាលំដាប់ ពោល​គឺពីសហគ្រាសចំនួន​១១០ក្នុង​ឆ្នាំ២​០១៦ ឡើង​ដល់១២៧ក្នុងឆ្នាំ២០​១៧ ហើយតួរលេខនេះនឹងបន្តកើន​ឡើងក្នុងឆ្នាំ២០១៨។​ លោកស្រី Tr​an Thi​ Hong Minh បាន​ឲ្យដឹង​ថា៖

“លទ្ធផលវិជ្ជមានដែលទទួលបាន​នោះគឺដោយមូលហេតុថា ក្របខ័ណ្ឌច្បាប់របស់​វៀត​ណាម ពាក់ព័ន្ធ​នឹង​ការបើកទ្វារ​ទីផ្សារសម្រាប់​សហគ្រាសកាន់តែបានកែលំអរពីមួយ​ថ្ងៃទៅមួយថ្ងៃ។ ​ប្រការនេះ​បានចែងច្បាស់​នៅ​ក្នុងច្បាប់​អាជីវកម្ម​ ច្បាប់វិនិយោគ ដោយបែបបទកាន់តែ​ងាយស្រួលជាង។ មូលហេតុសំខាន់​មួយទៀតគឺ ដើ​ម្បី​ចំនួន​សហគ្រាសមាន​ការកើនឡើងជាលំដាប់នោះ គឺ​ដោយសារអនុវត្តន៍​បច្ចេកវិទ្យាព័ត៌​មាន​ក្នុងការ​កែ​ទម្រង់​បែបបទ​រដ្ឋបាល ជាក់ស្តែងគឺ ភាគីស្ថា​ប័នចុះបញ្ជីធ្វើអាជីវកម្មក៏មានកា​ររួមសហការជាមួយតំ​បន់ ដើម្បី​​បង្កើនការ​បំពេញបែបបទតាមបណ្តាញអ៊ិ​នធឺណែត​”។

ក្នុង​វេទិកានេះ តំណាងទាំងអស់បានពិភាក្សាអំ​ពីប្រធានបទ ក​សាងប្រព័ន្ធ​អេកូឡូស៊ី​ចាប់ផ្តើម​អាជីព​នៅវៀត​ណាម៕

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ