10/12/2015 09:41 GMT+7 Email Print Like 0

វេទិកាអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍ជនជាតិដើមភាគតិច

នាព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហាណូយបានរៀបចំវេទិការអភិវឌ្ឍន៍ជន​ជាតិ​ដល​មភាគ​តិច​ដោយ​ប្រធាន​បទ “អនុវត្ត​បណ្តាគោលដៅអភិវឌ្ឍន៍ជនជាតិ ដើម​ភាគតិចនៅក្នុងផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ដំណាក់​កាល​​២០១៦-២០២០”។ នៅទីនេះតំណាងនានាបានចាត់ទុកថានាពេលកន្លងទៅ ការងារកាត់​បន្ថយ​ភាព ក្រីក្រ​នៅ​តំបន់​ជន​ជាតិភាគតិចរបស់វៀតណាម ទទួលបានសមិទ្ធិសំខាន់ៗជា ច្រើន ហើយជីវភាព​រស់​នៅទាំង​ខាង​សំភារៈ​និង​ខាង​ស្មារតី របស់ជនជាតិដើមភាគតិច ត្រូវបានកែលំអរ​ពីជំហានៗ​។ លោក Danh Ut អនុប្រធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ បានឲ្យ​ដឹងថា៖

​“យើងខ្ញុំត្រូវតែកំណត់នូវភារកិច្ចខាងមុខគឺត្រូវធ្វើភ្លាមៗ នោះគឺការរួមបញ្ចូល រាល់​គោល​ដៅអភិវឌ្ឍន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ចូលក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ជាតិ រយៈពេល៥ឆ្នាំនិងផែនការសកម្មភាព​របស់​ក្រសួង ស្ថាប័ន តំបន់​នានា។ លើសពី​នេះទៅទៀត ការងារកសាង និងអភិវឌ្ឍន៍ក្របខ័ណ្ឌឃ្លាំមើលដំណើរ​អនុវត្ត គោលដៅ​ទាំង​នេះក៍​ដើរ​តួនាទីសំខាន់​ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ