02/09/2018 07:35 GMT+7 Email Print Like 0

វេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន (WEF – ASEAN) នឹងប្រព្រឹត្តទៅនៅវៀត ណាមចាប់ពីថ្ងៃទី១៣ ខែកញ្ញា

តំណាងសហគ្រាសវៀតណាមនិងអន្តរជាតិប្រមាណ ១ ពាន់២រយនាក់ នឹងចូលរួមសន្និសីទកំពូលអាជីវកម្ម វៀត ណាម (VBS) ជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជាលើកដំបូនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣  ខែកញ្ញា ខាងមុខនៅទីក្រុងហាណូយ។

 លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI)


នេះជាឱកាសដើម្បីសហគ្រាសជាតិនិងអន្តរជាតិទាក់ទងផ្ទាល់ជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខក្នុងតំបន់អាស៊ាននិងលើពិភពលោកធ្វើបច្ចុប្បន្នកម្មយ៉ាងជ្រាលជ្រៅអំពីខឿនសេដ្ឋកិច្ចវៀតណាម ក្នុងខ្សែសង្វាក់តំ លៃ សកលនិងអាស៊ាន ស្វែងរកឱកាសធ្វើអាជីវកម្មថ្មីក្នុងវិស័យសំខាន់ៗនៅវៀតណាម ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការវិនិយោគ ការធ្វើអាជិវកម្មលើគ្រប់វិស័យ ព្រមទាំងក្ដាប់ជាប់និន្នាការថ្មី ទស្សនៈវិស័យថ្មីស្ដីពីសកម្មភាពអាជីវកម្មក្នុងតំបន់ផងដែរ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖

“សារនៃសន្និសីទ VBS លើកនេះគឺតភ្ជាប់គ្នានិងច្នៃប្រឌិត។ មិត្តនឹងមកកាន់ទីនេះ ដើម្បីតភ្ជាប់និងច្នៃប្រឌិតជាមួយយើងខ្ញុំ ដើម្បីនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិតក្នុងខឿនសេដ្ឋកិច្ចអាស៊ាននិងពិភពលោក។ ប្រការនេះ ក៏ទាក់ទិនដល់ប្រធានបទរួមនៃ WEF លើកនៃគឺ “អាស៊ាន៤.០៖ ស្មារតីសហ គ្រាសនិងបដិវត្តន៍៤.០”។ លើកនេះយើងក៏សង្កត់ធ្ងន់ទៅលើតួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់តំលៃអាស៊ាននិងសកលផងដែរ”។

ក្រោមប្រធានបទ “វៀតណាម- ដៃគូអាជីវកម្មគួរឲ្យជឿទុកចិត្ត៖ តភ្ជាប់គ្នា និងច្នៃប្រឌិត” VBS ឆ្នាំ២០១៨នឹងផ្ដោតការពិភាគ្សាទៅលើតួនាទីរបស់វៀតណាម ក្នុងខ្សែសង្វាក់តំលៃតំបន់និងសកលលោក ព្រមទាំងឧទ្ទេសនាមអំពីបរិយាកាសវិនិយោគ គោលនយោបាយនិងឱកាសធ្វើអាជីវកម្មនៅវៀតណាម ពិសេសគឺក្នុងវិស័យហិញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ