28/05/2018 09:21 GMT+7 Email Print Like 0

វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Peterburg ២០១៨ ទទួលបានឯកទគ្គកម្មថ្មី


 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងបទសន្ទរកថានៅ SPIEF 22 (រូបថត៖ TTXVN)

ក្នុងថ្ងៃបិទបញ្ចប់នៃវេទិកាសេដ្ឋកិច្ច​អន្តរជាតិ St. Peterburg លើកទី២២​ (SPIEF 22) នាថ្ងៃទី២៦ ខែ​ឧសភា  ឆ្នាំ​២០១៨ គ​ណៈចាត់តាំងបានធ្វើការបូកសរុបនូវល​ទ្ធផល ដែលទទួលបានក្រោយរ​យៈពេល​៣ថ្ងៃប្រព្រឹត្ត​ទៅ​វេទិកា​នេះ។​
 
តាមឧបការីប្រធានាធិបតីរុស្ស៊ី​ អនុប្រធានគណៈចាត់តាំង​លោក A. Kobyakov ឲ្យដឹងថា ​SPIEF 22 ទទួលបាន​ឯកទគ្គកម្ម​ថ្មីអំពីបរិមាណតំណាងចូល​រួម ក៏ដូចជាប​រិមាណ​និង​តំលៃ​នៃកិច្ច​ព្រម​ព្រៀង​ដែល​បាន​សម្រេច​។ ដោយមិនអើពើដល់បទហ៊ុំ​ព័ទ្ធរបស់លោកខាងលិច មានតំណា​ងចំនួន​១៧ពាន់​នាក់​មក​ពីប្រទេស​ចំនួន​១៤៣​លើពិភពលោកបានកាន់ចូលរួ​មវេទិកានេះ។ មានកិច្ចព្រម​ព្រៀងសហប្រតិបត្តិការចំ​នួន​៥៥០ត្រូវបាន​ចុះហត្ថលេខា​ ដោយតំលៃសរុបឡើងដល់​ទៅ៣៩,៥ពាន់លានដុល្លាអាមេរិ​ក​។
 
វៀតណាមក៏មានការរួ​មវិភាគទានគួរឲ្យកត់សម្គាល់​ ទៅក្នុងជោគជ័យនៃវេទិកាឆ្នាំនេះដែរ។​ គណៈប្រតិភូ​ជាន់ខ្ពស់​វៀត​ណាម ដឹកនាំដោយប្រធានគណៈក​ម្មាធិការ​សេដ្ឋកិច្ចម​ជ្ឈឹមលោក Nguyen V​an Binh បានចូល​រួមយ៉ាង​សកម្ម​​ក្នុងស​កម្មភាពនានានៃវេទិកាលើកនេះ។​ ក្រៅពីនោះមូលនិធិវិនិយោគដោ​យផ្ទាល់រុស្ស៊ី (R​FPI) បានចុះហត្ថ​លេខាជាមួយ​សម្ព័ន្ធក្រុមហ៊ុន ​TH របស់​វៀត​ណាម​នូវកិច្ច​ព្រមព្រៀង​សហប្រតិបតិ្តការ​លើវិស័យ​ផលិត ទឹកដោះគោក្នុ​ងតំលៃសុរបចំនួន៦៣៣លា​នដុល្លាអាមេរិក។
​ 
ទន្ទឹមនឹងនោះ ក្រុមអាជីវក​រវៀតណាមដែលកំពុងរស់នៅ នៅទីក្រុ​ង St. Peterburg ​បានចុះ​ហត្ថលេខាជាមួ​យ​អាជ្ញាធរ​ទីក្រុងនូវ​គម្រោងការណ៍ជួសជុល កែលំ​អ សណ្ឋាគារនៅមជ្ឈមណ្ឌលទីក្រុងនេះ ដោយ​ដើមទុនជាង​១០លាន​ដុល្លាអាមេរិក​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ