23/05/2017 10:34 GMT+7 Email Print Like 0

វេទិកាសេដ្ឋកិច្ចពិភពលោកអំពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកខាងជើងសង្កត់ធ្ងន់ទៅលើតួនាទី​របស់សហគ្រាស

វេទិកា​សេដ្ឋកិច្ចពិភពលោកអំពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកខាង ជើងឆ្នាំ២០១៧ (WEF MENA ២០១៧) បាន​បិទ​បញ្ចប់​នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅ ប្រទេសហ្ស៊ក​ដានី ​ដោយចេញសារដែលសង្កត់ធ្ង​ន់ទៅ​លើតួនា​ទីនៃ​ទំនាក់​​ទំនង​រវាង​ សហគ្រាសក្នុងសម័យថ្មី។ ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅ​ក្រោមប្រធាន​បទ “ចាប់ ផ្ដើមការ​ផ្លាស់​ប្ដូរ​មាន​លក្ខណៈ​ជំនាន់” នោះ បណ្ដាអ្នកនយោបាយ​និង​ថ្នាក់​ដឹក​នាំ សហគ្រាស​មកពីប្រទេសជាង​៥០ បាន​ចូលរួម​ជំនួប​​ពិភាក្សា​ជាច្រើន​ទាក់​ទិន​ដល់ បញ្ហាក្ដៅគគុកដែលតំបន់​កំពុងប្រឈមមុខ ហើយចាប់ផ្ដើម​កម្មវិធី​និង​ការ​ផ្ដើម គំនិត​ពហុភាគី។ ការផ្ដើម​គំនិតធំចំនួន២​ត្រូវបាន​បំផុស​ឡើង។ ទីមួយ​គឺការ​ផ្ដើម គំនិត “អ៊ីនធឺណែត​សំរាប់​មនុស្សគ្រប់រូប” សំដៅជំរុញ​មូលដ្ឋាន​ហេដ្ឋារ​ចនាសម្ព័ន្ធ​ ឌីជីថលនៅហ្ស៊ុកដានី។ ទីពីរគឺការផ្ដើមគំនិត “ដៃគូ​អភិវឌ្ឍន៍​​និរន្តរភាព​” តាមនោះ ហ្ស៊កដានីនឹងក្លាយទៅ​ជាមជ្ឈមណ្ឌល​ ក្នុងតំបន់​សំដៅប្រមូល​ផ្ដុំប្រភពហិរញ្ញវត្ថុ សំរាប់​គំរោង​ការណ៍ហេដ្ឋារចនា​សម្ព័ន្ធនានា៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ