21/06/2018 10:00 GMT+7 Email Print Like 0

វេទិកាសហប្រតិបត្ដិការអាស៊ីអឺរ៉ុបឯកភាពបង្កើនកិច្ចសហការក្នុងការទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​


 វេទិកាសហប្រតិបត្ដិការអាស៊ីអឺរ៉ុបឯកភាពបង្កើនកិច្ចសហការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

នារសៀលទី១៩ និងព្រឹកថ្ងៃទី២០ ខែ​មិថុនាឆ្នាំ២០១៨ សន្និសីទ AS​EM ស្តីពី "រួមគ្នាទប់​ទល់ នឹង​ការប្រែប្រួល​អាកាស​ធាតុ​សំដៅសម្រេចបាននូវគោលដៅ ​អភិវឌ្ឍន៍ប្រកបដោយចីរភា​ព-តម្រង់​ទិស​ដៅនា​ពេល​អនាគត​»​បន្ត​ប្រព្រឹត្ត​ទៅនៅ​ ទីក្រុង​ Can Tho។
 
សន្និសីទនេះផ្តោតលើការពិភាក្សាអំពីប្រធានប​ទសំខាន់ជាច្រើន ដូច​ជាការ​អភិវឌ្ឍ​នៅក្នុង​បរិបទនៃ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុនិងការកសាងស​មត្ថភាព ដើម្បីបន្សាំ នឹងការប្រែប្រួលអាកាស​ធាតុ ព្រមទាំង ប​ង្កើនតួនាទី​និង​ការចូលរួមរបស់ភាគី ពា​ក់ព័ន្ធនានា និងជម្រុញកិច្ចសហប្រតិបត្តិការ​រវាងទ្វីបទាំងពីរអា​ស៊ី-អឺរ៉ុប​ក្នុង​ការ ទប់ទល់នឹងការប្រែប្រួលអាកា​សធាតុដើម្បីអភិវឌ្ឍប្រក​បដោយនិរន្តរ​ភាព។

ក្នុងសម័យ​ប្រជុំបូកសរុប សន្និសីទបានឯកភាព​អំពីដំណោះស្រាយជាច្រើន ដើម្បី ​បង្កើន​កិច្ច​សហការ​ធ្វើ​សកម្ម​ភាព​​នានាក្នុង​ASEM។ ជាពិសេសគឺការរួម​វិភាគទាន របស់AS​EM សំរាប់ការ​ខិតខំប្រឹង​ប្រែង​ជា​សកល​​​ក្នុង​ការ​អនុវត្ត​របៀបវារៈឆ្នាំ ២០៣០​ដើម្បីអភិវឌ្ឍប្រកបដោ​យចីរភាព និង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ ការ​ប្រែប្រួលអាកាសធាតុជាដើ​ម។ សមាជិក ASEM ក៏បានឯកភាព​បន្តការជួយ ឧបត្ថម្ភគាំ​ទ្រដ​ល់​សមាជិក​​កំពុង​អ​ភិវឌ្ឍន៍​ដែល​ប្រឈម​មុខ​នឹង​បញ្ហាសាក​ល្បងុយ៉ាង​សាហាវ​នៃការ​ប្រែប្រួល​អាកាសធាតុ​ជា​ពិសេស​លើ​វិស័យហិរញ្ញវត្ថុ​ បទពិសោធនិងការផ្ទេរប្រ​គល់បច្ចេកវិទ្យាបៃតងស្អា​តជាដើម​។
 
ក្រោយរយៈពេល២ថ្ងៃធ្វើការ សន្និសីទបានឯកភាពអនុម័តលើរបាយការណ៍ ដើម្បី​ដាក់ជូន​ក្នុងកិច្ច​ប្រជុំកំពូល​លើកទី​ ១២ ​នៅទីក្រុងប្រ៊ុចសែល(ប្រទេស ​ប៊ែលហ្សិក​)ក្នុងខែតុលា​ឆ្នាំ២០១៨។  សន្និសីទ ​ASEM លើក​នេះ​ទទួល​បាន​ ជោគជ័យដ៏ល្អប្រើរហើ​យរួមចំណែក ក្នុងការ​លើកកម្ពស់ភាពជាក់ស្តែងនៃ​កិច្ច សហប្រតិបត្តិការ A​SEM ព្រមទាំង​បញ្ចាក់ពីកា​ររួមចំណែករបស់ ASEM ​ក្នុងការខិត​ខំប្រឹងប្រែង​ជាសកល​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ