11/02/2017 10:04 GMT+7 Email Print Like 0

វេទិកាសហប្រតិបត្តិការអន្តរជាតិ Aichi – Nagoya ជាមួយបណ្ដាប្រទេសអាស៊ាននៅជប៉ុន


វេទិកាសហប្រតិបត្តិការអន្តរជាតិ Aichi – Nagoya ជាមួយបណ្ដាប្រទេសអាស៊ាននៅជប៉ុន (VNA)

ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី​ ៨ កុម្ភៈ ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong រួមជាមួយបណ្ដាតំណាងនៃស្ថានទូតប្រទេសជាសមាជិកអាស៊ាននានាបានទៅបំពេញទស្សនកិច្ចនៅខេត្ត Aichi និងអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអន្តរជាតិ Aichi-Nagoya ជាមួយបណ្ដាប្រទេសអាស៊ាន។ តំណាងនៃមជ្ឈដ្ឋានសហគ្រិនតំបន់ខេត្ត Aichi និងតំបន់ Chubu (ជប៉ុន) ចំនួន ១៥០ រូបបានចូលរួមវេទិការនេះ។ ថ្លែងមតិនៅ ពិធីបើកវេទិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា៖ ប្រទេសអាស៊ានទាំងអស់គោរពរទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រជាមួយជប៉ុនយ៉ាងខ្លាំងហើយនាបច្ចុប្បន្នជប៉ុនបានក្លាយទៅជា ដៃគូពាណិជ្ជកម្មនិងវិនិយោគផ្ទាល់ធំទី ២ របស់អាស៊ាន។ លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ទៅលើសក្តានុភាពរបស់វៀតណាមដែល​សហគមន៍​អន្តរជាតិវាយតំលៃខ្ពស់ដូចជា៖ មានស្ថិរភាពខាងនយោបាយ សេដ្ឋកិច្ច សង្គម ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅជាទីផ្សារធំដោយមានចំនួនប្រជាជនវ័យក្មេងនិង ប្រភពធនធានមនុស្សមានគុណភាព។ ជាពិសេស បណ្ដាអង្គសន្និសីទយកចិត្តទុកដាក់និងស្រុះចិត្តគំនិតអំពីការប្តេជ្ញាចិត្តខ្លាំងក្លារបស់បក្សរដ្ឋ​វៀត​ណាម​ក្នុងការកែលំអរបរិយាកាសអាជីវកម្មកាន់តែតម្លាភាពនិងបើកចំហរនៅវៀតណាម​ ក្នុងនោះ មានការក​សាង​រដ្ឋាភិបាលស្ថាបនា​និងច្នៃប្រឌិតដើម្បីបំរើប្រជាជននិង មជ្ឈដ្ឋានសហគ្រិន។

នៅខាងក្រៅវេទិការ​ សម្ព័ន្ធសមាគមសេដ្ឋកិច្ច Chubu បានរៀបចំបទសម្ភាសស្តីពីទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុនជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong ផង​ដែរ​៕​

​តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ