13/07/2016 10:14 GMT+7 Email Print Like 0

វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវាលសណ្តទន្លេ Cuu Long ឆ្នាំ២០១៦ បានបើកនៅខេត្ត Hau Giang

ថ្លែងមតិក្នុងពិធីបើកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវាលសណ្តទន្លេ Cuu Long ឆ្នាំ២០១៦ (MDEC-Hau Giang 2016) នៅទីក្រុង Vi Thanh ខេត្ត Hau Giang នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច លោក Vuong Dinh Hue មានបំ​ណង​ថា​ អង្គភាពអាជីវកម្ម អ្នកផ្តល់ជំនួយនិងតំបន់នានានឹងខិតខំប្រឹងប្រែងស្វែងរកគោលនយោបាយ វិធានការជាក់ស្តែងសម្រាប់ជួយឧបត្ថម្ភវិនិយោគិនឲ្យស​មស្របនឹងគោលនយោបាយរួម លក្ខ័ណ្ឌជាក់ស្តែងរបស់តំបន់ ព្រម​ទាំងបំពេញល្អការងារកែទម្រង់បែបបទរដ្ឋបាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់បណ្តាអង្គភាពអាជីវ​កម្មធ្វើការវិនិយោគ។


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងជាប្រធានគណៈកម្មា ធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី

 

MDEC-Hau Giang 2016 បានប្រព្រឹត្តទៅព្រឹត្តិការសំខាន់ៗក្រោមប្រធាន​ បទ“វាលសណ្តទន្លេ Cuu Long-ម្ចាស់ការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” សំដៅលើកទឹកចិត្តនិងទាក់ទាញការវិនិយោគ។ ទន្ទឹម​ជាមួយគ្នានោះ ផ្សព្វផ្សាយ លើកកំពស់មនសិការរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រទាប់អំពី ការ​ធ្វើសមាហរណកម្មអន្តរជាតិ និងស្នើរដំណោះស្រាយសម្រាប់វាលសណ្តរទន្លេ Cuu Long អភិវឌ្ឍន៍និរន្តរភាព ក្នុង​កាលៈទេសៈដែលកើតមានឡើងបម្រែបម្រួលអាកាសធាតុ នីវ៉ូសមុទ្រខ្ពស់ ការជ្រាបចូលនៃទឹកប្រៃជាដើម។​បន្ទាប់ពីពិធីបើក MDEC-Hau Giang 2016 បន្តប្រព្រឹត្តទៅសកម្មភាពឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីភូមិរបរ ផលិត ផលពិសេសរបស់តំបន់និងសិក្ខាសាលា សន្និសីទជាច្រើនទៀតផង។

នាពេលរសៀលថ្ងៃដដែល នៅទីក្រុង Can Tho ក៏បានប្រព្រឹត្តទៅពីធីចុះហត្ថលេ​ខាលើកិច្ចព្រមព្រៀងនិងឯកសារ​គតិយុត្តទាក់ទិនមួយចំនួននៃគម្រោងការ “អភិវឌ្ឍន៍ ទីក្រុង Can Tho និងបង្កើនលទ្ធភាពសម្របខ្លួន​របស់ទីក្រុង” និងគម្រោងការ “ទប់ទល់នឹងអាកាស ធាតុសំយោគនិងការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព​នៅវាលសណ្តរទន្លេ Cuu Long ” រវាងធនាគារជាតិវៀតណាមនិងធនាគារពិភពលោក (WB) ។ ​ថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានជឿជាក់ថា គម្រោងការទាំងពីរមានទុនសរុបចំនួន ៥៦០ លានដុល្លារអាមេរិក ដែលបានចុះហត្ថលេខាលើកនេះនឹងរួមចំណែកសម្រាប់ជួយឧបត្ថម្ភតំបន់វាលសណ្តរទន្លេ  Cuu Long 
សម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ