21/11/2017 10:52 GMT+7 Email Print Like 0

វេទិកាសហគ្រាសវៀតណាម - Tatarstan


 វេទិកាសហគ្រាសវៀតណាម - Tatarstan 

 នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ប្រធានាធិបតីនៃសាធារណរដ្ឋ Tatarstan (ចំណុះ​សហព័ន្ធ​រុស្ស៊ី) លោក Rustam Minnikhanov បានអញ្ជើញចូលរួម វេទិកាសហគ្រាសវៀតណាម - Tatarstan។ អញ្ជើញថ្លែង​មតិនៅទីនេះ លោក Rustam Minnikhanov បានវាយតំលៃ​ខ្ពស់​ចំពោះអត្ថន័យ​ក្នុងការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ជាមួ​យវៀតណាម ក្នុងក្របខ័ណ្ឌទំនាក់ទំនងរុស្ស៊ី - វៀតណាម ហើយមានបំណងថា ដំណើរ​ទស្សនកិច្ចនៅវៀតណាម នឹងបើកចេញនូវកិ​ច្ចសហប្រតិបត្តិការ និងកិច្ច​ព្រមព្រៀង​ថែមទៀត​រវាងសហគ្រាស​នៃប្រទេសទាំងពីរ​។ សាធារណរដ្ឋTatarstan មានប្រៀបខ្លាំងលើវិស័យធ្វើអាជី​វកម្ម និងកែថ្នៃ​ប្រេងរ៉ែ ​ហើយស្នើឲ្យបើកទូលាយកិច្ចសហប្រតិបត្តិ​ការ ជាមួយសហគ្រាសវៀតណាម។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិ​ច្ចរបស់ ប្រធានាធិបតី Tatarstan ថ្នាក់ដឹកនាំ​ទីក្រុងហូជីមិញ បានទទួល​ស្វាគមន៍ និងជួបធ្វើការ​ជាមួយគណៈប្រតិភូផងដែ៕

 

តា​ម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ