24/03/2018 11:06 GMT+7 Email Print Like 0

វេទិកាសហគ្រាសវៀតណាម-កូរ៉េខាងត្បូង

​នារសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ​បានប្រព្រឹត្តទៅវេទិកាសហគ្រាស​វៀត​ណាម-កូរ៉េខាង​ត្បូង​ ក្នុងឱកាសដំណើរទស្សន​កិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក Moon Jae-in មកវៀតណាម។

អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រ​ធានរដ្ឋវៀតណាមលោក​ Tran Dai Quang សង្កត់ធ្ងន់ថា នេះ​ជាព្រឹត្តិការណ៍​សំខាន់និង​ជាឱកាស​ដ៏ថ្លៃថ្លា ដើម្បីសហគមន៍​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ​ក្រឡែក​មើលឡើង​វិញ​ពីលទ្ធផល​នៃកិច្ច​សហប្រតិ​បតិ្តការ​ក្នុងអំឡុង២៥ឆ្នាំកន្លងមក ​ព្រមទាំងចែករំលែកទស្ស​នៈវិស័យ យថា​ទស្សន៍​និង​ឱកាស​សហប្រតិបតិ្តការ​អភិវឌ្ឍន៍ ក្នុងដំណាក់​កាល​ថ្មី។

​“អនាគតនៃទំនាក់ទំនងសហប្រតិ​បតិ្តការ រវាងវៀតណាមនិងកូរ៉េខាង​ត្បូងពឹងផ្អែកទៅលើទ​ស្សនៈវិស័យ ស្មារតី​ឈានឡើង​និងកា​រច្នៃប្រឌិត ភាពស្វាហាប់នៃសហ​គមន៍សហគ្រាសនៃប្រទេស​ទាំង​ពីរ។ យើង​ខ្ញុំមាន​គោលបំណង​ថា សហ​គមន៍សហគ្រាសនៃប្រទេសទាំង​ពីរបន្តចែករំលែកនូវការផ្ដួ​ចផ្ដើមគំនិតថ្មី ដំណោះស្រា​យច្នៃប្រ​ឌិត ពង្រីក​ឧត្តមភាព​និងសក្ដានុភាព​ ដើម្បីតភ្ជាប់គ្នាយ៉ាងស្អិតរ​មួតក្នុងវិស័យសេដ្ឋ​កិច្ច រួមចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនងភាព​ជាដៃគូយុទ្ធសាស្ត្ររវាងវៀ​ត​ណាម និងកូរ៉េខាងត្បូង”។
 
ថ្លែងមតិនៅវេទិកានេះដែរ​ ប្រធានា​ធិបតីលោក Moon Jae-in បានវាយតំលៃ​ថា វៀត​ណាម​ជាប្រទេស​ស្វាហាប់​មួយ​ដោយ​ចំនួនប្រជាជន​ភាគច្រើនមានអាយុត្រឹមតែ៣​០ឆ្នាំប៉ុណ្ណោះ។ ​វៀតណាម​ជាមជ្ឈមណ្ឌល​សេដ្ឋកិច្ច​នៃតំបន់​អាស៊ាន​ ដោយល្បឿនកំណើនសេដ្ឋកិច្ចជា​មធ្យមគឺ៦%ជារៀ​ងរាល់ឆ្នាំ​។ នាបច្ចុប្បន្ន វៀត​ណាម​ជាដៃគូមួយ​ក្នុង​ចំណោម​ដៃគូធំបំ​ផុតទាំង៤របស់កូ​រ៉េខាងត្បូង ហើ​យកូរ៉េខាង​ត្បូង​ក៏ជាវិនិយោគិន​ធំបំផុត​នៅវៀត​ណាម​ដែរ។ ប្រទេសទាំងពីរ​បានដាក់ចេញគោលដៅបង្កើនទំ​ហំពាណិជ្ជកម្មទ្វេភាគី​ឡើងដ​ល់ទៅ​១០០ពាន់លាន​ដុល្លាអាមេរិក​នាឆ្នាំ២០២០​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ