07/11/2017 10:12 GMT+7 Email Print Like 0

វេទិកាសម្លេងអនាគត APEC ឆ្នាំ ២០១៧ បើកជាផ្លូវការនៅទីក្រុង Da Nang វៀតណាម


 

នាថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​​២០១៧ វេទិកាសម្លេងអនាគត ​APEC ២០១៧ បានបើកជាផ្លូ​វ ការ​នៅទីក្រុង Da Nang ភាគ​កណ្ដាល​វៀតណាម។ វេទិកានឹងប្រព្រឹត្តទៅចា​ប់ពីថ្ងៃទី៥ ដល់ទី១១ ខែវិច្ឆិកា ​ឆ្នាំ​២០១៧​។ វេទិកា​សម្លេង​អនាគត​  APEC ២០១៧ ដោយប្រធាន បទ «​បង្កើតកំលាំងចលករថ្មី រួមជាមួយគ្នាពូនជ្រំអ​នាគតរួម​» សំដៅបង្កើន​ចំណេះដឹង រប​ស់យុវជនអំពីគោលដៅរបស់​ APEC រួមចំណែកក្នុងទំនាក់ទំនងមិ​ត្តភា​ព សាមគ្គី ភាព សហប្រតិបត្តិ​ការរវាងយុវជន នៃបណ្ដាខឿនសេដ្ឋកិច្ច APEC​ ជំរុញតួនាទីរបស់ យុវជនក្នុង​តំបន់ ​ក្នុង​ដំណើរ​ការកសាង​អនាគតរួម «សន្តិភាព ស្ថិរ​ភាព អភិវឌ្ឍន៍និង សម្បូររុ​ងរឿង»។ វេទិកាក៏​បង្កើត​ឡើង​ឱកាស​ដើម្បី​យុវជន​ បណ្ដាខឿនសេដ្ឋកិច្ច AP​EC បង្ហាញមតិនិងបំណងប្រាថ្នា ​អំពីបញ្ហា​នានា​ជាមួយ​មជ្ឈដ្ឋាន​ថ្នាក់​ដឹកនាំ​ APEC ផងដែរ។ តាមគំរោង សេច​ក្តីប្រកាសយុវជន APEC​ នឹងត្រូវបានអនុ​ម័តនៅ​វេទិកា នេះ។ ថ្លែងមតិ​ក្នុងពិធីបើក​ សហប្រធានក្រុមប្រឹក្សាដឹកនាំសម្លេង AP​EC លោក James Soh​ បាន​សង្កត់ធ្ងន់​ថា៖
 
«ប្រធានបទ ​«បង្កើតកំលាំងចលករ-រួមជាមួយ​គ្នាពូន​ជ្រំអនាគតរួម» ដែលខឿន​សេដ្ឋកិច្ច​ប្រទេសម្ចាស់​ផ្ទះជ្រើស​រើស គឺស​មស្របទាំងស្រុងចំពោះជំនាន់វ័យក្មេង ​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក​។ ពេលដែល​យុវជ​ន​ពង្រីក​ការច្នៃ​ប្រឌិតភាព​សកម្ម ហើយត្រូវបានជញ្ចឹមតាម​ទិសត្រឹមត្រូវគឺគេ នឹ​ងក្លាយ​ទៅជាកំលាំង​អនាគត​របស់​ប្រទេស​និមួយៗ​។ ពេលដែលពិភពលោក​ ត្រូវបានផ្សាភ្ជាប់ជាមួយគ្នា គឺប​ណ្ដាថ្នាក់ដឹក​នាំនៃខឿន​សេដ្ឋកិច្ច​សមាជិក​ ទាំង​ ២១ នឹងមានអនាគត​រួម​៕»

 

តាម VOV5 ​- វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ