07/12/2019 15:13 GMT+7 Email Print Like 0

វេទិកាសមុទ្រអាស៊ានបើកទូលាយលើកទី ៧បានប្រារព្ធនៅទីក្រុង Da Nang


 វេទិកាសមុទ្រអាស៊ានបើកទូលាយលើកទី ៧បានប្រារព្ធនៅទីក្រុង Da Nang 
 

វេទិកា​នេះ មានការចូលរួមពីប្រតិភូជាង ៩០ រួមមានមន្រ្តីរដ្ឋាភិបាល អ្នកស្រាវជ្រាវ មកពី​ប្រទេស​អាស៊ាន​ចំនួន​ ១០, ដៃគូសន្ទនាអាស៊ានចំនួន ៨ (រួមមានអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី​និ​​ង​ស​ហរដ្ឋអាមេរិក) ព្រម​ទាំងលេខាធិការដ្ឋាន​អាស៊ាន​និង​តំណាង​អង្គការ​អន្តរជាតិ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។

ថ្លែង​មតិក្នុងឱកាសបើកវេទិកានេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន​ SOM អាស៊ានវៀតណាមបានស្នើឱ្យអ្នកចូលរួមវេទិកាសមុទ្រអាស៊ាន បើកទូ​លាយ​ការពិនិត្យ​លើសភាព​ការណ៍​នៃកិច្ចសហប្រតិបត្តិការសមុទ្រក្នុងពេលកន្លងមក ដើម្បីកំណត់ការលំបាក និងឧបសគ្គ ក៏ដូចជាលើក​ឡើង​នូវ​អនុសាសន៍ណែនាំដំណោះស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើសមុទ្រនាពេលខាងមុខ។
 
ក្នុង​នោះ មានការពង្រឹងតួនាទីនៃវេទិកាសមុទ្រអាស៊ានបើកទូលាយ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ការ​សម្រ​ប​សម្រួល​សកម្មភាព​សហប្រតិបត្តិការតាមសមុទ្រក្នុងតំបន់។ ជាពិសេស ក្នុងបរិបទអបអរខួប ២៥ ឆ្នាំ នៃអនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រឆ្នាំ ១៩៨២ មានសុពលភាព  អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានស្នើឱ្យគណៈប្រតិភូ ធ្វើការ​វាយតំលៃ លើការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាក្នុងតំបន់ ក៏ដូចជាធានាថា រាល់សកម្ម​ភាព​លើសមុទ្រ​ក្នុងតំបន់​សុទ្ធតែបានគោរពតាមអនុសញ្ញាទាំង​ស្រុង៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ