01/12/2018 12:46 GMT+7 Email Print Like 0

វេទិកាសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍

ក្នុងក្របខ័ណ្ឌនៃវិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ជាតិ (Techfest វៀតណាម ឆ្នាំ២០១៨) នោះ នា​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង  Da Nang ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរៀបចំវេទិកាសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍។ វេទិកានេះមានការចូលរួមរបស់ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Chu Ngoc Anh និងអនុវប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Dang Viet Dung ព្រម​ទាំងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិមួយចំនួនទៀតផង។

ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam

នៅក្នុងវេទិកានេះ ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងថា ទោះបីជាការ​អភិឌ្ឍន៍​សហគមន៍​ Starup ប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មនៅវៀតណាមនៅតែជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែស្ថាប័នរដ្ឋ ជាពិសេសគឺរដ្ឋាភិបាលគឺមានចំណាប់អារម្មណ៍ ក៏ដូចជាមានគោលបំណងជំរុញឲ្យសហគម៍នេះអភិវឌ្ឍន៍​។ ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចាត់ទុកថា គ្មានការប្រកាន់អំពីគម្រោងការណ៍​ Starup នៅវៀតណាម ឬនៅឯបរទេសឡើយ។ ប្រការសំខាន់បំផុតគឺ Starup គប្បីរកឲ្យឃើញឱកាសពីការសាកល្បង ដែលសេដ្ឋកិច្ចវៀតណាមជួបប្រទះក្នុងដំណើរការផ្ទេរប្ដូរ។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“ការលំបាករបស់រដ្ឋាភិបាលគឺនៅច្រើនណាស់។ រាល់តម្រូវការរបស់ប្រជាជនអំពីការអប់រំ សុខាភិបាល ការធ្វើដំណើរទៅមក ការទូទាត់តាមរយៈអេឡិចត្រូនិចនិងកសិកម្ម ជាដើម ពោលគឺយើងខ្ញុំនៅមានការសាកល្បងច្រើនណាស់ ហើយទាំងនេះជាការសាកល្បងរបស់អ្នក Startup ដែរឬទេគឺអាស្រ័យទៅលើមិត្តទាំងអស់"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ