11/05/2018 22:20 GMT+7 Email Print Like 0

វេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គ ២០១៨

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវអាស៊ីឦសាន្តចំណុះសាលាបណ្ឌិត​សភា​វិទ្យាសាស្ត្រសង្គមវៀតណាមបានសហការជាមួយក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ខាងលិចចំណុះក្រុមប្រឹក្សាពិគ្រោះយោបល់​សន្តិភាពប្រជាធិបតេយ្យកូរ៉េខាងត្បូងរៀបចំវេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គឆ្នាំ២០១៨ ក្រោមប្រធានបទ “សន្តិភាព ឯកភាព នៅឧបទ្វីបកូរ៉េនិងកិច្ចសហប្រតិបតិ្តការកូរ៉េខាងត្បូង-មេគង្គ”។


វេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គ ២០១៨ (រូបថត៖ Yonhap)

ចូលរួមព្រឹត្តិការណ៍នេះមានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ អ្នកនយោបាយមកពីវៀតណាមនិងកូរ៉េខាងត្បូង ព្រមទាំងតំណាងនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃទៀតផង។

ថ្លែងមតិបើកវេទិកា សាស្ត្រាចារ្យរងបណ្ឌិត Pham Hong Thai ប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីឦសាន្តបានសង្កត់ធ្ងន់ថា វេទិកាសន្តិភាពកូរ៉េខាងត្បូង-មេគង្គជាការបន្តរាល់សមិទ្ធិផលដែលទទួលបានក្នុងវេទិកាសន្តិភាពកូរ៉េខាងត្បូង-វៀតណាមចំនួន ២ លើកកាលពីឆ្នាំ២០១៥និងឆ្នាំ២០១៦។ វេទិកាលើកនេះបានបើកទូលាយជាងមុន សំដៅតភ្ជាប់ជាមួយប្រទេសនានាក្នុងតំបន់ទន្លេមេគង្គ តាមនោះបង្កើនកិច្ចសហប្រតិបតិ្តការរវាងកូរ៉េខាងត្បូងជាមួយវៀតណាមក៏ដូចជាប្រទេសនានាក្នុងអនុតំបន់ទន្លេមេគង្គផងដែរ។

រីឯលោក Kim Jeong In ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់សន្តិភាពប្រជាធិបតេយ្យកូរ៉េខាងត្បូង បានសម្ដែង​គោល​បំណងចង់ផ្ទៀងស្ដាប់បទពិសោធន៍របស់វៀតណាមក្នុងការបង្រួបបង្រួមនិងផ្សះផ្សាជាតិ ដើម្បីអភិវឌ្ឍន៍​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ