07/04/2016 10:25 GMT+7 Email Print Like 0

វេទិការ MDEC – Hau Giang ឆ្នាំ២០១៦នឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ


កិច្ចប្រជុំអំពីស្ថានការណ៍គ្រោះរាំងស្ងួតនិងការជ្រៀតចូលនៃទឹកប្រៃនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលបានរៀបចំឡើងនាពេលថ្មីៗនេះ

វេទិកាកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់ដីសណ្ដទន្លេ Cuu Long –​ Hau Giang ឆ្នាំ២០១៦ (MDEC – Hau Giang ២០១៦) ក្រោម​ប្រធានបទ “តំបន់ដីសណ្ដ​ទន្លេ Cuu Long - ម្ចាស់ការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ដោយ និរន្តរ​ភាព​” នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែ​កក្កដា ខាងមុខនេះ។ នៅវេទិការឆ្នាំនេះនឹង​ប្រព្រឹត្ត​ទៅ​សកម្ម​ភាព​ជា​ច្រើន​ដូច​ជា សន្និសីទ“តំបន់ដីសណ្ដទន្លេ Cuu Long - ម្ចាស់​ការ​ធ្វើស​មាហរណ​កម្ម​និង​អភិវឌ្ឍន៍​ដោយ​និរន្តរ​ភាព​” វេទិកាអង្គភាពអាជីវកម្មនិង​សិក្ខាសាលា​ អំពីឥណទានធនាគារជំរុញ​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជា​ដើម​។ វេទិការ MDEC ជាសកម្មភាពសំដៅ​ជំរុញខ្លាំង នូវការផ្សព្វផ្សាយរូបភាពនិងសក្ដានុ​ភាព ឧត្តមភាពនៃតំបន់ បង្កើនកិច្ច​សហប្រតិប​តិ្តការ​សេដ្ឋកិច្ច កសាងកម្មវិធីសហ​ប្រតិបតិ្តការ រវាងខេត្ត​ក្រុងនៅក្នុង​តំបន់ និង​ជាមួយ​ខេត្ត​ក្រុង​ដទៃ​លើទូ​ទាំង​​ប្រទេស។ ព្រមទាំងបង្កើនកិច្ចសហប្រតិបតិ្តការ រវាងខេត្តក្រុងនៅតំបន់ដីសណ្ដទន្លេ​Cuu Long ជាមួយ​បរ​ទេស​ សហការជាមួយប្រទេស​ដទៃ ដែលមានផលប្រយោជន៍​ទាក់ទិន​ក្នុង​ការគ្រប់​គ្រង​និង​ប្រើប្រាស់​ប្រភព​ធន​ធាន​ទន្លេ​មេ​គង្គ ព្រមទាំងសហ​ប្រតិបតិ្តការពន្លឿនពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ផងដែរ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ