18/09/2016 10:09 GMT+7 Email Print Like 0

វេទិការំលឹកខួបលើកទី១០​ទិវា​បង្កើត​សម្ព័ន្ធ​សមាគមន៍​បណ្ដាអង្គភាព​អាជីវកម្ម​របស់​អាណិកជន​វៀត​ណាម​នៅទ្វីប​អឺរ៉ុប​

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅ​រដ្ឋធានី Budapest ប្រទេសប៊ុលហ្គារី សម្ព័ន្ធ​សមាគមន៍​បណ្ដា​អង្គភាព​អាជីវកម្ម​ របស់​អាណិកជន​វៀត​ណាម នៅទ្វីបអឺរ៉ុប បាន​រៀបចំវេទិកាអ​ង្គភាពអាជីវកម្ម​វៀតណាម​ និង ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍លើកទី១០​ ទិវាបង្កើតសម្ព័ន្ធ។ ក្នុងអំឡុង​១០ឆ្នាំ​កន្លង​មក វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀង​រាល់ឆ្នាំ​នៅប្រទេសអឺរ៉ុបនានា។ សកម្មភាពនេះមិនត្រឹមតែសំដៅបង្កើន ចំណង​សាមគ្គីភាព​ក្នុង​សហគមន៍​ជនវៀត​ណាម នៅឯបរទេសប៉ុណ្ណោះទេ ថែមទាំងបង្ក​លក្ខណៈ​សំរាប់អង្គ​ភាព​អាជីវកម្ម​វៀត​ណាម​នៅអឺ​រ៉ុប​ ជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍន៍​រួមគ្នា​កសាងទំនាក់​ទំនង ជាមួយអង្គភាព​អាជីវកម្មនៃ​ប្រទេស​សាមី ហើយ​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​វៀតណាម​ផងដែរ។ លោក Pham Ngoc Chu ប្រធាន​សមាគមន៍​អង្គភាព​អាជីវកម្ម​វៀតណាម នៅហុងគ្រី បានឲ្យដឹងថា៖ “មាន​ជោគជ័យ​ដ៏ធំមួយ​នោះគឺការ​តភ្ជាប់​សង្គ​ម​យ៉ាង​ទូលំ​ទូលាយ។ ប្រការ​នេះ​គឺសំខាន់​ណាស់។ នាគ្រាដំបូង នៅពេលទើបនឹងបានបង្កើតនោះ យើងខ្ញុំត្រឹមតែ​មាន​បង​ប្អូន​ប៉ុន្មាន​នាក់នៅប្រទេស​អឺរ៉ុប​ខាង​កើតនានា។ ប៉ុន្តែ នាបច្ចុច្បន្ន បានរីក​រាល​ដាល​ទៅដល់​ប្រទេស​អឺរ៉ុបខាង​លិច និង ទ្វីបផ្សេងៗទៀត។ វេទិកាឆ្នាំនេះមាន​អង្គភាពអាជីវកម្ម​ជាច្រើន ដែលមក​ពីអាមេរិក”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ