14/08/2015 09:43 GMT+7 Email Print Like 0

វេទិការអង្គភាពអាជីវកម្មវៀតណាម-ជប៉ុនអំពីកសិកម្ម

“ជំរុញនិងបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គភាពអាជីវកម្មឆ្ពោះទៅការអភិវឌ្ឍន៍កសិកម្មលើគ្រប់ជ្រុងរោយនិងនិរន្តភាព” ជាប្រធានបទនៃវេទិការអង្គភាពអាជីវកម្មកសិកម្មវៀតណាម-ជប៉ុនដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ។ ខ្លឹមសារស្នូលដែលត្រូវបានលើកយកមកពិភាគ្សាគឺជាការផ្ទេរប្រគល់និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងកសិកម្ម ផលិតកសិផល មានគុណភាពខ្ពស់ដើម្បីនាំចេញទៅទីផ្សារជប៉ុន ព្រមទាំងនាំចូលមុខទំនិញកសិផលរបស់ជប៉ុនក្នុងទីផ្សារវៀតណាមវិញ។ លោក Nguyen Van Tan អគ្គនាយករង ក្រុមហ៊ុនជលផលវៀតណាមបានឲ្យដឹងថា៖

“តម្រូវការអំពីគុណភាពនៃទីផ្សារជប៉ុនគឺខ្ពស់ណាស់បើប្រៀបនឹងទីផ្សារផ្សេងៗ។ ដោយមានការយកចិត្តទុក​ដាក់​របស់រដ្ឋ ក្រុមហ៊ុនខ្ញុំជឿជាក់ថានឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជ្រៀតចូលទីផ្សារជប៉ុន ដោយសារនេះជាទីផ្សារស្នូលនៃកសិផលនាពេលខាងមុខ”។

មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម (រូបថត៖Vietnamplus)

រីឯអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Le Quoc Doanh បានថ្លែងថា ការលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុនឯកជនចូលរួមវិនិយោគធ្វើសាជីវកម្មជាមួយក្រុមហ៊ុនជប៉ុនមាន​តួនាទីដ៏សែនសំខាន់។ “ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងកសាងសេចក្ដីសំរេចស្ដីពីគោលនយោ
បាយលើកទឹកចិត្តការវិនិយោគបរទេសក្នុងផ្នែកកសិកម្មជនបទ។ នេះជាមូលដ្ឋាន
ដើម្បីភាគីនានាបង្កើនកិច្ចសហប្រតិបតិ្តការជំរុញការអភិវឌ្ឍន៍ផ្នែកកសិកម្មវៀតណាម។ ជាមួយបទពិសោធន៍ដែលមានស្រាប់និងគោលបំណងសហប្រតិបតិ្តការវិនិយោគវៀតណាមនិងជប៉ុននឹងអាចពង្រីកឧត្តមភាពនិងភាពងាយស្រួលដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ”៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ