30/09/2016 10:07 GMT+7 Email Print Like 0

វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស


វេទិការស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទីក្រុង Geneva ស្វីស (VNA)

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៦​ នៅខាងក្រៅសម័យប្រជុំលើកទី​៣៣ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង Geneva ស្វីស​វៀតណាម បានសហការ​ជាមួយ​ ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី ចិន អាមេរិក Costa Rica អូស្រ្តាលី​ អាល្លឺម៉ង់ និងអង្គការអន្តោប្រវេសន៍​អន្តរជាតិ បានរៀបចំវេទិការអន្តរ​ជាតិ ស្តីពី​«ការ​អប់រំ សំរាប់​នារី​និង​កុមារីសំដៅ​ប្រយុទ្ធ​ប្រឆាំង នឹងការ​ជួញដូរ​មនុស្ស»។ ថ្លែងមតិនៅពិធី បើកវេទិការ ឯកអគ្គ​រដ្ឋទូត​ប្រធាន​គណៈ​ប្រតិភូវៀត​ណាម​នៅខាង​ក្រៅ អ.ស.ប. ប្រចាំនៅទីក្រុង Geneva ស្វីស លោក Nguyen Trung Thanh បាន​អះ​អាង​ថា៖ នេះគឺជា​សកម្មភាព​ចាំបាច់​សំដៅជួយជ្រោម​ជ្រែងការបូក​សរុប ១០ ឆ្នាំនៃការ អនវុត្តសេចក្តី​សម្រេច​ចិត្ត​របស់ អ.ស.ប. ស្តីពីការអប់រំសិទ្ធិមនុស្ស ព្រមទាំង គឺជាឱកាស​ល្អក្នុង​ការស្វែង​រកវិធាន​ការណ៍​និរន្តរភាព​សំដៅ​ប្រឆាំង នឹងការជួញដូរ​មនុស្ស។ ក្នុងឋានៈជាវាគ្មិនសំខាន់​នៅវេទិការ​លើកនេះ ឧបការីរបស់​រដ្ឋ​មន្ត្រី ការ​បរទេសវៀត​ណាម លោក​ Duong Chi Dung  បានចែករំលែក​ជាមួយ​មិត្ត​ភ័ក្ក អន្តរជាតិ​អំពីការ​ខំប្រឹង​ប្រែង​របស់​វៀតណាមក្នុងការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹងការ ជួញដូរមនុស្សដូចជា៖ ការចូលរួមអនុសញ្ញា​អន្តរជាតិ​ ការផ្តើមគំនិតក្នុងតំបន់ អនុតំបន់និងទ្វេភាគីផ្សព្វផ្សាយ​ក្រមច្បាប់​ កម្មវិធី​អំពីការ​ប្រឆាំង​នឹង​ការជួញ​ដូរ​មនុស្ស​​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ