08/12/2015 09:20 GMT+7 Email Print Like 0

វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ស្លូវ៉ាគី


វេទិកាទិការសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ស្លូវ៉ាគី

    ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋស្លូវ៉ាគី ចាប់​ពីថ្ងៃទី៣​ដល់ថ្ងៃទី៥ខែធ្នូឆ្នាំ២០១៥នេះ  នាថ្ងៃ​ទី៤ខែ​ធ្នូ ឧបនាយរដ្ឋមន្ត្រីរដ្ឋាភិ​បាលវៀតណាម លោក Hoang Trung Hai បានដឹកនាំគណៈប្រតិភូវៀត ណាម​អញ្ជើញចូល​រួមវេទិ​ការ​សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ស្លូវ៉ាគី ដែលបានរៀប ចំឡើងនៅរដ្ឋធានី​Bratislava។ នៅទីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន​ស្នើ​ ឲ្យភាគីទាំងពីរសកម្ម​ក្នុង​ការបង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើគ្រប់វិស័យ​ជា​ប្រៀប​ខ្លាំង​របស់ស្លូវ៉ាគី និងសមស្របនឹងកិច្ចការឧស្សាហូបនីយកម្មទំនើប​ភាវូបនីយកម្ម របស់​វៀត​ណាម ដូចជាឧស្សាហកម្មឧបត្ថម្ភ ដំឡើងរថយន្ត ឬរចនាសម្ព័ន្ធទេស ចរណ៍ជាដើម។ ភាគី​ទាំង​ពីរ​ក៏បាន​យល់​ព្រម​គ្នាថា​ត្រូវឆ្លៀតយក​រាល់ឱកាសល្អ ដែលកិច្ចព្រម​ព្រៀង​ណាណិជ្ជកម្ម​វៀត​ណាម​និង​សហភាព​អឺរ៉ុប​  សហគមន៍សេដ្ឋ កិច្ចអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នាំ មក​សំដៅ​ជម្រុញ​ការផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម ដែលមិនត្រឹមតែរវាងវៀតណាមជាមួយ ស្លូវ៉ាគីតែប៉ុណ្ណោះទេ ថែមទាំង​រវាង​វៀត​ណាម​ជាមួយ​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប និងរវាងស្លូវ៉ាគី​ជាមួយប្រទេសអាស៊ាននានានិងទ្វីបអាស៊ី-ប៉ាស៊ីហ្វិកទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម    

បណ្តាព័ត៌មានបានផ្សាយ