09/11/2015 09:24 GMT+7 Email Print Like 0

វេទិការសន្ទនាយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី

ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ​វៀតណាម នារសៀល​ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ​២០១៥ នៅក្រុងហូជីមិញ (ភាគ​ខាង​ត្បូង​វៀត​ណាម) ប្រធានាធិបតី​អីតាលី​លោក Sergio Mattarella និងឧបនាយករដ្ឋមន្ត្រីវៀត​ណាម Vu Van Ninh ធ្វើជា​សហ​អធិបតី វេទិការសន្ទនា​យុទ្ធសាស្ត្រវៀត​ណាម-អ៊ីតាលី។ ថ្លែង​មតិនៅវេទិការ ប្រ​ធានាធិបតីអីតាលី Sergio Mattarella បានអះអាង​ថា សហ​គមន៍អង្គភាពអាជីវកម្ម​ នៃប្រទេសទាំងពីរមានឱកាស​សហប្រតិបត្តិការជា ច្រើន ក្នុង​ដំណើការធ្វើសមា​ហរកម្ម អន្តរជាតិចូលក្នុងខឿនសេដ្ឋកិច្ចសកល​លោក។ លោកក៏បាន​សង្កត់ធ្ងន់ដែរ​ថា បណ្តា​អង្គភាព​អាជីវកម្ម កំពុងអនុវត្តសកម្មភាពប្រកបដោយជោគជ័យនៅវៀត​ណាម នឹង​ជាអ្នកនាំពាក្យសម្រាប់ ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ។

​ក្រោយរយៈពេល៤២ឆ្នាំបង្កើតទំនាក់ទំនងការទូត​មក​ទំនាក់ទំនងនយោ បាយ​រវាង​វៀត​ណាម​ជាមួយ​អ៊ីតាលី​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ដោយ​ឥតឈប់ ឈរ។ ក្នុងបណ្តាជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងដំណើរ​ទស្សន កិច្ច​វៀត​ណាម​លើកនេះ ប្រធានាធិបតីអីតាលី Sergio Mattarella បានអះ អាងនូវការប្តេជ្ញា​ជម្រុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យជាមួយវៀត​ណាម៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ