14/05/2015 10:37 GMT+7 Email Print Like 0

វេទិការយុវវ័យដោយប្រធានបទ”ជំនាន់បន្ត”ប្រារព្វឡើងនៅទីក្រុងហូជីមិញ


អ្នកចម្រៀង Katy Perry ថ្លែងមតិនៅវេទិការ (រូបថត៖thethaovanhoa.vn)

 
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមទស្សនាវដ្ដី Forbes វៀត​ណាមបានរៀបចំព្រឹត្តិការណ៍ Under 30 Summit (វេទិការជំនាន់វ័យក្មេង)ក្រោមប្រធានបទ “ជំ​នាន់​បន្ត” ដោយមានការចូលរួមរបស់មនុស្សចំនួន៨០០នាក់ដែលជាអាជីវករវ័យក្មេង សិល្បៈ​ករ​សិល្បៈការិនី​ អ្នកវិទ្យាសាស្ត្រ សកម្មជនសង្គម អ្នកជំនាញការ​និង​និស្សិត។វេទិការនេះ​ក៏ទាក់​ទាញ​ការ​ចូល​រួម របស់បណ្ដាវាគ្មិនដែលជាអាជីវករវៀតណាមនិងអន្តរជាតិ អ្នកដឹកនាំវ័យក្មេងជា​ពិសេសគឺ​លោក​ស្រី Ton Nu Thi Ninh អតីតអនុប្រធាន គណៈកម្មាធិការកិច្ចការបរ​ទេសនៃរដ្ឋសភា​វៀត​ណាម​និង​ជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអឺរ៉ុប លោក Truong Gia Binh អ្នកបង្កើតនិងជាប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន FPT និងអ្នកច្រៀងអ្នកនិពន្ធល្បីឈ្មោះលើពិភពលោក​ Katy Perry អតីតសមាជិក​ក្នុង​បញ្ជីឈ្មោះ 30 Under 30 របស់អាមេរិក។តាមបណ្ដាសម័យពិភាគ្សាបទសុន្ទរកថានិងបទ​សម្ភាសន៍​​លើឆាកវាគ្មិននិងអ្នកដឹកនាំទាំងឡាយបានរួមគ្នាចែករំលែកអំពីរាល់​ឱកាសនិងការ​សាក​ល្បង​​​​ចំពោះជំនាន់វ័យក្មេងក៏ដូចជារាល់សុបិន្តនិងគោលដៅរបស់ពួកគេផងដែរ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ