01/08/2015 11:39 GMT+7 Email Print Like 0

វេទិការពន្លឿនវិនិយោគនិងពាណិជ្ជកម្មវៀតណាម-ជប៉ុន២០១៥


ទិដ្ឋភាពនៃវេទិកា (រូបថតៈVGP/Lê Anh​)
 

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញបានរៀបចំវេទិការ “ពន្លឿនវិនិយោគនិងពាណិជ្ជកម្មវៀតណាម-ជប៉ុន២០១៥”។ វេទិការនេះមានការចូលរួមរបស់អង្គភាពអាជីវកម្មជប៉ុនចំនួន ៥០ ដែលកំពុងមានសកម្មភាពវិនិយោគនៅទីក្រុងហូជីមិញ និងអង្គភាពមកពីខេត្ត ក្រុងនានារបស់វៀតណាមចំនួន២០០ ជាពិសេស គឺសម្ព័ន្ធសេដ្ឋកិច្ច Kaidanren រួមមានអង្គភាពអាជីវកម្មជប៉ុនចំនួន ៣០ មកស្វែងរកបរិយាកាសវិនិយោគ និង​ធ្វើអាជីវកម្មនៅវៀតណាម។ នាបច្ចុប្បន្ន ជប៉ុនឈរលំដាប់ថ្នាកទី៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីមានទុនវិនិយោគផ្ទាល់ចូលទីក្រុងហូជីមិញ។ អង្គភាពអាជីវកម្មរបស់ជប៉ុននៅតែចាត់ទុកវៀតណាមរាប់ទាំងទីក្រុងហូជីមិញជាទីមកដល់វិនិយោគពោរពេញទៅដោយ​សក្កានុភាព​​នាពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ