08/06/2019 14:36 GMT+7 Email Print Like 0

វេទិការការទូត Meridian ស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ និងអាមេរិក


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេ  រិកលោក  Ha Kim Ngoc ថ្លែងនៅក្នុងវេទិកា Meridian 
 

នាថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៩ វេទិកាការទូត Meridian ស្តីពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-អាមេរិក ត្រូវបាន​រៀប​ចំឡើងដោយមជ្ឈមណ្ឌល Meridian នៅទីក្រុងវ៉ា​ស៊ីនតោនឌីស៊ី​សហរដ្ឋអាមេ​រិក។

អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតវៀតណាម​ ប្រចាំនៅអាមេ​រិក​លោក  Ha Kim Ngoc រួមជា​មួយ​ឧបការីរដ្ឋ​មន្រ្តី​ការពារជាតិ អាមេរិក លោក Randall Sh​river និងអតីត​ឯកអគ្គរដ្ឋទូត​អាមេររិ​ក​ប្រចាំ​អាស៊ាន​ លោក Piper Campbell បានពិភាក្សាគ្នាអំពីប្រធានបទ "ជំរុញទំនាក់ទំនងរវាង​អាមេរិក​និង​បណ្តា​ប្រទេស​នៅតាមបណ្តោយ​ទន្លេមេគង្គ» ដោយអះអាង អំពីសារៈសំខាន់ជាយុទ្ធសា​ស្ត្រនៃតំបន់ទន្លេមេ​គង្គ ហើយ​អាមេរិក​បាន​ចែករំលែកផលប្រយោជន៍រួមជាច្រើនក្នុងការបង្កើនកិច្ចសហ​ប្រតិបត្តិការមេគង្គផងដែរ​។ ចំពោះទិស​ដៅនៃកិច្ច​សហប្រតិបត្តិការមេគង្គ - អាមេរិកនាពេលខាង​មុខ លោក Ha Kim Ngoc បាន    មាន​ប្រសាសន៍​ថា ភាគីទាំងពីរគួរតែមានវិធីសាស្រ្តដ៏ទូលំទូលាយ និងមានភាពបត់បែន ដើម្បីលើកកម្ពស់​ប្រៀបខ្លាំង​របស់ភាគី​នីមួយៗ ព្រមទាំងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ទៀ​តផង។ លោក ​Ha Kim Ngoc បន្តទៀត​ថាលោកក៏​បាន​ស្នើឲ្យបង្កើននូវប្រសិទ្ធភាពនៃយន្តការដែលមាន​ស្រាប់ដូចជា គំនិតផ្តួច​ផ្តើមនៅ​ទន្លេ​មេគង្គ​ក្រោម (LMI) ក៏ដូចជាលើកកម្ពស់ការសម្របសម្រួលរ​វាងដៃគូ​ទាំង នៅក្នុងនិងក្រៅតំបន់ ដើម្បី​បង្កើន​ការបំពេញបន្ថែម​គ្នារវាងយន្តការ​នានាជាដើម​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ