18/12/2017 10:12 GMT+7 Email Print Like 0

វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៧


 វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៧ 

ស្ថិតក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍​នៃសន្និសីទគណៈ​កម្មាធិការគ្រប់គ្រង​រួមលើក ​ទី ១១ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ-​វៀត​ណាម នាព្រឹ​កថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០​១៧ នៅ​ខេត្ត Binh Phuoc បា​នប្រារព្ធ​ឡើង​វេទិកា​យុវជន​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-​ឡាវ-វៀតណាមលើកទី ​៧។ ថ្លែងម​តិនៅទីនេះ លេខាធិការ​មជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ ​លោក Nguyen Anh Tuan បានឲ្យដឹ​ងថា៖ ដោយ​មានតួនាទី​ជាកំលាំង​ស្មគ្រចិត្ត​ឈានទៅ​មុខ នៃ​ប្រទេសនីមួយៗយុវជនគប្បីពង្រីកភារកិ​ច្ច និងចូល​រួមយ៉ាង​សកម្មក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ក្នុ​ងតំបន់ត្រីកោណអភិវឌ្ឍន៍។ ដោយហេ​តុនេះ វេទិកាជាឱកាសដើម្បីយុ​វជន​នៃ ប្រទេសទាំង ៣ ​ផ្លាស់ប្តូរឯកភាពបញ្ហាដែលយ​កចិត្តទុកដាក់ដូចគ្នា ​ដាក់ចេញ​វិធាន​ការជាក់ ស្តែង​ដើម្បីរួម​វិភាគទាន​អនុវត្ត​កិច្ចសន្យា​នានារបស់រដ្ឋាភិបាលប្រ​ទេសទាំង ៣ អំពីកិច្ចសហ ប្រតិបត្តិកា​រក្នុងតំបន់។ តំណា​ងយុវជន​របស់ឡាវ​កម្ពុជានិ​ងវៀតណាម​បានឯកភាព​រួមជាមួយ គ្នាផ្សាភ្ជាប់​ចូលរួម​សកម្មភាព​ស្មគ្រចិត្ត​ដើម្បី​ជីវភាព​រស់នៅ​សង្គម ជ​នបទថ្មីក្នុងតំបន់បង្ក លក្ខណៈងាយស្រួលដើម្បី​រៀនសូត្រ​បទពិសោធន៍ អនុវត្ត​រូបសណ្ឋាន​សេដ្ឋកិច្ច​របស់យុវជន​ សំដៅអភិវឌ្ឍន៍៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ