21/11/2017 10:52 GMT+7 Email Print Like 0

វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-កម្ពុជាឆ្នាំ២០១៧


 ទិដ្ឋភាពនៃវេទិកានេះ (រូបថត៖ VOV)

វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-កម្ពុជាឆ្នាំ២០១៧ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ កម្ពុជា។

នៅ​ទី​នេះ ស្ថាប័នមានសមត្ថ កិច្ចនិងស​ហគ្រាសនានានៃប្រទេសទាំង២បានផ្លាស់ប្ដូរព័ត៌មាន​ទាក់ទិន​ដល់​ស្ថានភាព​វិនិយោគនៃប្រទេសទាំង២។ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាឆ្នាំ ២០១៧ គ្រោងនឹង​ទទួល​បាន​៣ពាន់៥រយលានដុល្លាអាមេរិក។ វៀតណាមនា បច្ចុប្បន្នមានគំរោងការណ៍វិនិយោគចំនួន១៩៦នៅកម្ពុជា​ដោយ​ទុនចុះបញ្ជីសរុប ជាង២ពាន់៩រយលានដុល្លាអាមេរិក ស្ថិតក្នុងចំណោមប្រទេសចំនួន៥ដែលមាន ទុន​វិនិយោគផ្ទាល់ធំបំផុតនៅកម្ពុជា។

ថ្លែងមតិនៅវេទិកា ភារៈធារីស្ថានទូតវៀតណាមប្រចាំកម្ពុជាលោក Nguyen Trac Toan ឲ្យដឹង​ថានេះ​ជាឆ្នាំ​រំលឹក​ខួប​លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២។ ចាប់តាំងពីដើមឆ្នាំមក  ក្រសួង ស្ថាប័ន​និងតំបន់នានានៃ ប្រទេសទាំង២បានសហការយ៉ាងស្អិតរមួត​រៀបចំប្រកប​ដោយជោគ​ជ័យ​នូវ​សកម្មភាព​សំខាន់ៗ​លើគ្រប់វិស័យដូចជានយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌និងជួ​ប​ប្រាស្រ័យ​រវាងប្រ​ជាជន តាមនោះ រួមចំណែកនាំទំនាក់ទំនងមិត្ត ភាពប្រពៃណីនិងកិច្ច​សហប្រតិបតិ្តការ​លើគ្រប់​ជ្រុង​ជ្រោយវៀត​ណាម-កម្ពុជា បន្តអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍នៃប្រ​ជាជន ប្រទេសទាំង២៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ