21/12/2018 09:44 GMT+7 Email Print Like 0

វេទិកាពន្លឿនសេដ្ឋកិច្ចវៀតណាម - ចិន


 ទិដ្ឋភាពនៃវេទិកា (រូបថតៈ dantri.com.vn)

 នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ក្រសួងការបរទេស វេទិកាអាស៊ី - ប៉ូអាវ (Boao) ស្ថាន​ទូត​ចិន​ប្រចាំ​​នៅហា​ណូយ សមាគមពាណិជ្ជកម្មចិននៅហាណូយ​ គណៈកម្មាធិការប្រជាជនទីក្រុង​ហាណូយ សភា​ពាណិជ្ជកម្ម​និ​​ង​ឧស្សាហកម្មវៀតណាម បាន​រួម​សហការរៀបចំ វេទិកា​ពន្លឿនសេដ្ឋកិច្ចវៀតណា​​ម -​ ចិន​ដោយ​មាន​ការ​ចូលរួមពីបណ្ដាតំបន់ និងស​ហគ្រាសជាច្រើននៃប្រទេសទាំងពីរ​។​
 
ថ្លែង​ក្នុង​វេទិកានេះ  លោក Zhou  wenzhong អគ្គលេខាធិការវេទិកាអាស៊ី ប៉ូ​អាវ បានថ្លែងថា វេទិកា​អាស៊ី-ប៉ូអាវត្រូវ​បានបង្កើតឡើងក្នុងឆ្នាំ ២០​០១ ។ នេះជា​វេទិកា​សន្ទនា​ជាន់​ខ្ពស់​មួយ​រវាង​បណ្តា​រដ្ឋាភិបាល​និង​ក្រុម​ហ៊ុន​នានា​ ដើម្បីសិក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗនៃតំបន់និង​ពិភព លោក។ អគ្គលេខាធិការនៃវេទិកាអាស៊ី-ប៉ូ​អាវ ​លោក Zhou wenzhong បានសង្កត់ធ្ងន់ថា ចាប់តាំងពី​បានបង្កើត​មក នេះជា​លើក​ទីមួយ​ហើយ​ដែល​វេទិកានេះ​បាន​រៀបចំនៅវៀត​ណាម។
​ 
អញ្ជើញ​សង្កត់ធ្ងន់នូវលទ្ធផលសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយចិននាពេលកន្លងទៅ អនុរដ្ឋ​មន្ត្រី​​ក្រសួង​ការបរទេសវៀតណាម លោក Le Hoai Trung បានស្នើឲ្យ រ​ដ្ឋាភិបាល​មជ្ឈិម និង​រដ្ឋ​អំណាច​មូលដ្ឋាន​នៅ​ក្នុងប្រទេសចិនបានបើកទ្វារទីផ្សា​របន្ថែមទៀតសម្រាប់ផលិតផលវៀ​ត ណាម មាន​ឧត្តមភាព​និង​ចិន​មាន​តម្រូវការ ដូចជា ផលិតផលកសិ​កម្ម និងគ្រឿងសមុទ្រ អង្ករ ​សាច់ជ្រូក ទឹកដោះគោ ផលិ​តផល​អេឡិច​ត្រូនិក និងទំនិញប្រើប្រាស់ជាដើម។
​ 
ប្រទេសវៀតណាមស្វាគមន៍លំហូរវិនិយោគថ្មីពីប្រទេសចិន ជាពិសេសគម្រោងវិនិយោគទុនដោយផ្ទាល់ (FDI) ដែល​មានបច្ចេកវិទ្យាខ្ពស់ ជាពិសេស ផ្តល់អាទិភាពលើវិស័យកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ឧស្សា ហក​ម្ម​ឧបត្ថម្ភ​ កសិកម្មនិងបច្ចេកវិទ្យាខ្ពស់ជាដើម​៕​

 

តាម VOV5 - ​វិទ្យសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ