15/09/2018 07:27 GMT+7 Email Print Like 0

វេទិកាពន្លឿនពាណិជ្ជកម្ម វិនិយោគវៀតណាម - កម្ពុជាឆ្នាំ​២០១៨

នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ស្ថាប័នកិច្ចការពាណិជ្ជកម្មនៃស្ថានទូតវៀតណាម សម្ព័ន្ធសមាគមវិទ្យាសាស្ត្រសហគ្រិនវៀតណាម ទស្សនាវដ្តីកម្មសិទ្ធិបញ្ញានិងការច្នៃប្រឌិត សមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច កម្ពុជា - វៀតណាម-ឡាវ រួមសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មកម្ពុជាបានរៀបចំវេទិកា " ពន្លឿនពាណិជ្ជកម្ម វិនិយោគវៀតណាម - កម្ពុជាឆ្នាំ២០១៨"

ទិដ្ឋភាពនៃវេទិកាពន្លឿនពាណិជ្ជកម្ម វិនិយោគវៀតណាម - កម្ពុជាឆ្នាំ២០១៨

ចែករំលែកជាមួយសហគ្រាសនានាដែលចូលរួមវេទិកានេះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកច្បាស់អំពីភាពងាយស្រួលនៃបរិយាកាសធ្វើអាជីវកម្ម វិនិយោគនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថតៈ VOV5)

“ប្រទេសកម្ពុជាកំពុងមានដំណាក់កាលអភិវឌ្ឍយ៉ាងខ្លាំងក្លា មូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ល្បឿនកំណើន​សេដ្ឋកិច្ចខ្ពស់ជាមធ្យមពីឆ្នាំ 2012 ដល់ឆ្នាំ 2017 ទទួលបាន 7% ក្នុងមួយឆ្នាំ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសមានសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមត្រូវបានធានា។ ចាប់ពីដើមឆ្នាំ 2018 មក បណ្ដាក្រសួងស្ថាប័នមូលដ្ឋាននិងសហគ្រាសនៃប្រទេសទាំងពីរបានរួមសហការយ៉ាងជិតស្និទ្ធ អនុវត្តន៍រាល់សកម្មភាពសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិ  សន្តិសុខ ការជួបប្រាស្រ័យប្រជាជន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាបន្តអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍​នៃប្រទេសទាំងពីរ”

លោក ស៊ាង ប៊ូនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា អញ្ជើើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV5)

អញ្ជើញថ្លែតមតិនៅទីនេះ លោក ស៊ាង ប៊ូនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជានិងជាប្រធានសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា - វៀតណាម - ឡាវ បានលើកច្បាស់ថា គោលនយោបាយលើកទឹកចិត្ត ទាក់ទាញការបោះទុនវិនិយោគពីបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថារាជរដ្ឋាភិបាលជានិច្ចកាលបង្កលក្ខណៈងាយស្រួលជាអតិបរមាសម្រាប់សហគ្រាសបរទេសនិងវៀតណាម មក​បោះ​​ទុនវិនិយោគលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្មក សិកម្មឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
លោកបន្តមានជំនឿជាក់ថា វេទិការនេះនឹងជាឱកាសល្អសម្រាប់សហគ្រាសវៀតណាមក៏ដូចជាកម្ពុជា ក្នុងការជំរុញសកម្មភាពវិនិយោគនិងធ្វើអាជីវកម្មនាពេលខាងមុខ។


ទិដ្ឋភាពនៃវេទិកា (រូបថតៈ VOV5)
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ