09/12/2015 09:44 GMT+7 Email Print Like 0

វេទិកាពន្លឿនវិនិយោគនិងពាណិជ្ជកម្មវៀតណាមស្វីសនៅក្រុងហ្សឺណែវ

វេទិកាពន្លឿនវិនិយោគនិងពាណិជ្ជកម្មវៀតណាមស្វីសបានប្រព្រឹត្តទៅ នាថ្ងៃទី៧ខែធ្នូឆ្នាំ២០១៥ នៅ​ក្រុងហ្សឺណែវ​ប្រទេស​ស្វីស​ដោយ​មានការចូល​រួមរបស់ អង្គ​ភាពអាជីវកម្មវៀតណាមនិងស្វីស។ អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​វៀតណាម​ លោក Nguyen​ Khanh Ngoc រួមជាមួយតំណាងនៃសន្និសីទអ.ស.ប ស្តីពីពាណិជ្ជ កម្មនិង​អភិវឌ្ឍន៍ (UNCTAD) រួមជា​​មួយ​នាយកប្រតិបត្តិ​អង្គភាព​អាជីវកម្មនានា បានចែក​រំលែក​នូវឱកាស​និង​បទ​ពិសោធន៍​ធ្វើ​អាជីវកម្ម​ក្នុង​សម័យ​ចូលរួម​សមា ហរណកម្ម​អន្តរជាតិនិងការប្រកួតប្រជែងសកល។ វេទិការនេះ នាំមកឱកាសជួប ប្រាស្រ័យ​ជា​ច្រើន និងការ​ចែករំ​លែកអំពីគោលគំនិតវិនិយោគធ្វើអាជីវកម្ម រួម ចំណែកនាំមក​នូវផល​ប្រយោជន៍​ជាក់ស្តែង​និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​សម្រាប់សកម្ម ភាពវិនិ​យោគ ធ្វើអាជីវកម្ម​នៅវៀត​ណាម​ក៏ដូច​ជានៅ​ស្វីស​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ