15/12/2017 07:49 GMT+7 Email Print Like 0

វេទិកាប្រភពធនធានមនុស្ស សកល ២០១៧ វៀតណាម - កូរ៉េខាងត្បូង


វេទិកាប្រភពធនធានមនុស្ស សកល ២០១៧ វៀតណាម - កូរ៉េខាងត្បូង

វេទិកាប្រភពធនធានមនុស្សសកល ឆ្នាំ២០១៧ វៀតណាម - កូរ៉េខាងត្បូងបានប្រព្រឹត្តិនាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍អបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កូរ៉េខាងត្បូង។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូងលោក Kim Sang-kon បានអញ្ជើញចូលរួមវេទិកានេះ។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម លោក Phung Xuan Nha បានអះ​អាង​ថា​៖

“តាមរយៈការអប់រំបណ្ដុះបណ្ដាល យើងខ្ញុំបានលើកកំពស់ចំណេះដឹងធនធានមនុស្សវៀតណាមដើម្បីទាក់ទាញផ្ទាល់​ជាមួយចំណេះដឹងនៃបណ្ដាប្រទេសជឿនលឿននៅតំបន់ និងនៅលើពិភពលោក។ នៅក្នុងវេទិកានេះ ភាគីទាក់ទិននានានឹងរួមគ្នាកំណត់ឲ្យបានច្បាស់លាស់នូវឱកាស និងការសាកល្បងចំពោះការអភិវឌ្ឍន៍ប្រភពធនធាន​មនុស្សគុណភាពខ្ពស់ ហើយរួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងវៀតណាម - កូរ៉េ​ខាងត្បូង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ