06/11/2020 14:57 GMT+7 Email Print Like 0

វេទិកាប្រជាជនអាស៊ានឆ្នាំ២០២០៖ សាមគ្គីគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល

APF បង្កើតបរិយាកាសបើកចំហ សម្រាប់បណ្ដាអង្គការប្រជាជនអាស៊ាន ក្នុងបំណងនាំសម្លេងរបស់ប្រជាជន ទៅកាន់ថ្នាក់ដឹកនាំអាស៊ាន ឆ្ពោះទៅសហគមន៍អាស៊ានមួយដែលបម្រើផល ប្រយោជន៍រួមរបស់ប្រជាជនយ៉ាងពិតប្រាកដ។

បណ្ដាតំណាងចូលរួម APF 2020 នៅទីក្រុងហាណូយ។ (រូបថត៖ thoidai.com.vn)

វេទិកាប្រជាជនអាស៊ានឆ្នាំ២០២០ (APF 2020) ត្រូវបានបណ្ដាអង្គការ ប្រជាជនវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ វិច្ឆិកា នៅទីក្រុង ហាណូយ ក្រោមមូលបទ “សាមគ្គីប្រជាជនអាស៊ីអាគ្នេយ៍ដើម្បីសហគមន៍ មួយប្រកបដោយបរិយាប័ន្ន ភាពស្អិតរមួតនិងការឆ្លើយតប”។ ពិធីបើកបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ វិច្ឆិកា ដោយមានការចូលរួមរបស់តំណាងចំនួន ២៥០នាក់មកពីអង្គការប្រជាជន អង្គការក្រៅរដ្ឋាភិបាលវៀតណាមនិងអង្គ ការក្រៅរដ្ឋាភិបាលបរទេសដែលប្រតិបត្តិនៅវៀតណាម។ ក្រៅពីនោះ តំណាងជាង៨០០នាក់ផ្សេងទៀតមកពីអង្គការប្រជាជន អង្គការក្រៅរដ្ឋា ភិបាលនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០បានចូលរួមតាមប្រព័ន្ធវីដេអូផងដែរ។ នៅខាងក្រៅវេទិកា លោក Phan Anh Son អនុប្រធានប្រចាំការនិង ជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម ប្រធានគណៈ ចាត់តាំង APF 2020 បានឲ្យដឹងថា៖

“គោលដៅស្នូលរបស់ APF នោះគឺពង្រឹងសាមគ្គីភាព កិច្ចសហប្រតិ បត្តិការរវាងប្រជាជននៃប្រទេសអាស៊ាននានា ក៏ដូចជារវាងប្រជាជន អង្គការប្រជាជនជាមួយរដ្ឋាភិបាលដើម្បីតំបន់អាស៊ានមួយប្រកបដោយ សន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍ។ ក្នុងបរិបទនៃវិបត្តិ Covid-19 នា បច្ចុប្បន្ន ខ្លឹមសារសំខាន់មួយនៃវេទិកាលើកនេះ គឺបង្កើនកិច្ចសហការ រវាងអង្គការប្រជាជននៅតាមប្រទេសអាស៊ាននានា ជាពិសេសគឺកិច្ចសហ ការជាមួយរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតហើយស្ដារសេដ្ឋកិច្ចឡើងវិញ។ ការឆ្លើយតបនិងស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាតមិនត្រឹមតែ ជាភារកិច្ចរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសប៉ុណ្ណោះទេ ថែមទាំងមាន ការរួមចំណែកដ៏ធំធេងរបស់ប្រជាជននិងអង្គការប្រជាជនអាស៊ាននានាទៀតផង”។

គួរបញ្ជាក់ថា APF ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាប្រចាំ ឆ្នាំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានរៀបចំឡើងតាមគំនិត ផ្ដួចផ្ដើមរបស់ម៉ាឡេស៊ីកាលពីឆ្នាំ២០០៥។ APF បង្កើតបរិយាកាសបើកចំហ សម្រាប់បណ្ដាអង្គការប្រជាជនអាស៊ាន ក្នុងបំណងនាំសម្លេងរបស់ប្រជាជន ទៅកាន់ថ្នាក់ដឹកនាំអាស៊ាន ឆ្ពោះទៅសហគមន៍អាស៊ានមួយដែលបម្រើផល ប្រយោជន៍រួមរបស់ប្រជាជនយ៉ាងពិតប្រាកដ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ