24/11/2018 09:36 GMT+7 Email Print Like 0

វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមទូទាំងពិភពលោកលើកទី១ឆ្នាំ២០១៨


 (រូបថត៖ Tienphong) 

 វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមទូទាំងពិភពលោកលើកទី១ឆ្នាំ២០១៨ ក្រោមប្រធានបទ “ពង្រីក​កម្លាំង​នៃ​បញ្ញា​វ័ន្ត​វ័យក្មេង​វៀត​ណាម​ក្នុងយុគសម័យថ្មី” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​២៧ដល់ថ្ងៃទី២៩​ ខែវិច្ឆិកា​ខាងមុខ​នៅទី​ក្រុង​ ដាណាំង​ ភាគកណ្ដាលវៀតណាម។ វេទិកានេះទា​ក់ទាញការចូលរួមរបស់ប​ញ្ញាវ័ន្តវៀត​ណាម​ចំនួន២០០នាក់ ដែលកំពុងស្រាវជ្រាវនិងធ្វើការនៅប្រ​ទេសចំនួន​២១។

នេះជាសកម្មភាពដើម្បីបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅក្នុងនិងក្រៅប្រទេសបានចែករំលែកបទពិសោធន៍និងពិភាក្សាគ្នាអំពីទស្សនៈវិស័យ កាតព្វកិច្ច​ តួនាទី និងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ ប្រទេស​ជាតិ​ ជំរុ​ញដំណើរការសមាហរណកម្មអន្តរជាតិខាងផ្នែកសេ​ដ្ឋកិច្ច​ របស់ វៀតណាម​អោយកាន់​តែស៊ីជំរៅ​ថែមទៀត​។​ ព្រមទាំងឆ្ពោះទៅរកកា​រកសាង យន្តការសេនា​ធិការ​ លើក​ឡើង​គោល​នយោបាយ​នានាសំ​ដៅទាក់​ទាញ​និង​ ពង្រីកសមត្ថភាពរបស់មនុស្សមានទេពកោសល្យប្រក​បដោយ​ជាក់ស្ដែងនិង ប្រសិទ្ធភាពផ​ងដែរ​។
 
ក្នុងក្របខ័ណ្ឌនៃវេទិកានេះ បណ្ដាតំណាងនឹងពិភាក្សាគ្នាលើបញ្ហាជាច្រើន ដូចជា៖ ការ​ជំរុញ​វិស័យ​អប់រំដើម្បី​កសាង​ប្រភពធនធាន​មនុស្សដែលមាន គុណភាពខ្ពស់ក្នុងការអ​ភិវឌ្ឍបដិវត្តន៍ឧស្សាហកម្មលើ​កទី​៤ ការអនុវត្ត​បច្ចេក​ វិទ្យា៤.០ក្នុងកិច្ចការពារបរិស្ថាន​និងការទល់ទល់នឹងបម្រែបម្រួ​លអាកាស​ធាតុ និង​ការ​ជំរុ​ញ​នវានុវត្តន៍​​ក្នុងផលិត​កម្មអាជីវកម្ម ​ជាដើម​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ