23/02/2017 10:17 GMT+7 Email Print Like 0

វេទិកាបង្កើនកិច្ចសហប្រតិបត្តិការដៃគូរវាងតំបន់វៀតណាមនិងរុស្ស៊ី


វេទិកាបង្កើនកិច្ចសហប្រតិបត្តិការដៃគូរវាងតំបន់វៀតណាមនិងរុស្ស៊ី

​ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាម តាមសេចក្ដី​អញ្ជើញ​​​​​​​​​​របស់​ប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ស្រី Nguyen Thi Kim Ngan នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប​ពិភាក្សា ស្ដីអំពីការ​បង្កើនទំនាក់ទំនង រវាង​បណ្ដាតំ​បន់​វៀតណាម​និង​រុស្ស៊ី រវា​ង​ប្រធាន​​រដ្ឋសភា​​វៀត​ណាម​ លោក​​ស្រី​ ​NguyenThi Kim Ngan ជាមួយប្រធាន​ព្រឹទ្ធ​សភា​រុស្ស៊ី ​លោកស្រី Valentina Matvienco​ និងដំណាង​របស់​តំបន់​នានា​​នៃ​ប្រទេស​ទាំងពីរ​។​ ថ្លែងមតិនៅទីនេះ​ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

“​លទ្ធផល​នៃវេទិកានេះនឹង​បានផ្សព្វផ្សាយ ដល់ស្ថាប័នមានសមត្ថកិច្ច នៃ​ប្រ​ទេស​នីមួយ​ៗ ដើម្បី​ស្រាវ​ជ្រាវ​ដោះ​ស្រាយ​​ដើម្បី​កិច្ចសហប្រតិបត្តិការ រវាងតំបន់នៃ​ប្រទេសទាំងពីរ​​អោយបាន​ជិតស្និទ្ធ​​ថែម​ទៀត​។ រី​ឯ​រដ្ឋសភា​វៀត​ណាម​​​សន្យា​ធ្វើអស់​ពីកម្លាំង​កាយចិត្ត ដើម្បី​បង្កលក្ខណះ បរិយាកាស​គតិយុត្តិងាយ​ស្រួល​បំផុត គាំទ្រ​គ្រប់​ក្រសួង ស្ថាប័ន តំបន់ អង្គការ សហគ្រាស នៃប្រទេស​ទាំងពីរ​ជំរុញ​ទំនាក់​ទំនង​សហ​ប្រតិ​បត្តិការ លើ​គ្រប់​វិស័យ ដើម្បី​​ភាព​សម្បូររុង​​រឿង របស់​ប្រជាជននៃប្រទេស​ទាំងពីរ វៀតណាមនិងរុស្ស៊ី៕”

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ