08/12/2018 11:13 GMT+7 Email Print Like 0

វេទិកាធុរកិច្ចវៀតណាម - កម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។

នាល្ងាចថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - កម្ពុជា។

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - កម្ពុជា (រូប​ថត៖ vnanet.vn)

អញ្ជើញថ្លែងនៅវេទិកានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា វេទិកានេះជាឱកាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវិនិយោគ និងធ្វើអាជីវកម្មឲ្យបានរីកចម្រើនកាន់តែខ្លាំក្លាថែមទៀត ជាពិសេសគឺក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរគ្រប់វិស័យ។ តាមការប៉ាន់ស្មានគឺទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាក្នុងឆ្នាំ២០១៨ អាចសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan  Phuc ឲ្យដឹង​ថា ​ទំហំពាណិជ្ជកម្មទ្វេភាគីដល់ឆ្នាំ២០២០អាចឡើងដល់ពី ៧ ទៅ ៨ ពាន់លានដុល្លារអាមេរិក។

ចំណែកឯនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំល្អក្នុងវិស័យសេដ្ឋកិច្ចរបស់រដ្ឋាភិបាលវៀតណាមនិងលោកនាយករដ្ឋមន្រ្តីវៀតណាម ដោយបានជួយគ្រប់គ្រងអតិផរណាយ៉ាង​ល្អ។ ប្រការនេះបានជះឥទ្ធិពលជាវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចកម្ពុជា។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ព្រមទាំងបានលើកឡើងនូវសក្ដានុពលជាច្រើននៃខឿនសេដ្ឋកិច្ចកម្ពុជាចំពោះវិនិយោគិនផងដែរ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងដំណាក់កាល ២០១៥ - ២០២៥ សំដៅកែលម្អបរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម ជាពិសេសគឺផ្នែកពន្ធនិងគយ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសាងខ្សែផ្លូវហាយវ៉ៃដែលតភ្ជាប់ជាមួយកំពង់ផែនានា និងអភិវឌ្ឍកំពង់ផែទឹកជ្រៅជាដើម៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ