វេទិកាតភ្ជាប់អង្គភាពអាជីវកម្មសន្ទនាសហប្រតិបត្តិការអាស៊ីបានបើកនៅប្រទេសថៃ

នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោកលោក Prayut Chan-ocha អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកា
នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់នៃសន្ទនាអាស៊ីលើកទីពីរដែលបានប្រារព្ធ នៅទីក្រុងបាងកកប្រទេសថៃ។ មុននោះ នាថ្ងៃទី៩ តុលា នៅទីក្រុងបាងកក វេទិកាតភ្ជាប់អង្គភាពអាជីវកម្មសន្ទនាសហប្រតិបត្តិការអាស៊ីជាព្រឹត្តិការណ៍មួយបានបើកជាផ្លូវការនៅខាងក្រៅសន្និសីទជាន់ខ្ពស់សន្ទនាអាស៊ីលើកទី២។ នេះជាឱកាសសម្រាប់តំណាងឱ្យវិស័យឯកជននៅទ្វីបអាស៊ីជួបជុំពិភាគ្សានិងដាក់ចេញសំណើរនូវគោលគំនិតអំពីការអភិវឌ្ឍន៍ ដើម្បីធ្វើសេនាធិការដាក់ជូនថ្នាក់ដឹកនំាក្នុងតំបន់។ក្នុងបទសន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha បានសង្កត់ធ្ងន់នូវតួនាទីយ៉ាងសំខាន់ៗនៃផ្នែកអង្គភាពអាជីវកម្មដែលចាត់ទុកដូចជាកម្លាំង ចលករសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ប្រមុខរដ្ឋាភិបាលថៃបានសង្កត់ខ្លាំងថា វេទិកានេះជាកន្លែងសម្រាប់ស្តែងចេញច្បាស់នូវគោលគំនិត “អាស៊ីមួយ ពហុឧត្តមភាព” ដោយសហប្រតិបត្តិការដើម្បីមិនឲ្យបោះបង់សមាជិកណាមួយនៅខាងក្រៅឡើយ។
នៅក្នុងវេទិកានេះ អង្គភាពអាជីវកម្មជួរមុខមកពីរប្រទេសចំនួន៣៤ជាសមាជិក វេទិកាសន្ទនាអភិវឌ្ឍន៍អាស៊ី (ACD) បានពិភាគ្សាលើខ្លឹមសារស្នូលចំនួន២នោះគឺបច្ចេកវិទ្យាហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម