25/02/2019 10:51 GMT+7 Email Print Like 0

វេណេហ្ស៊ុអេឡាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសកូឡុំប៊ី


 ប្រធានាធិបតីវេណេហ្ស៊ុអេឡា លោក Nicolas Maduro
 

 នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​ ប្រធានាធិបតីវេណេហ្ស៊ុអេឡា លោក Nicolas Maduro បាន​ប្រកាស​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូតជាមួយប្រទេសកូឡុំប៊ី ដោ​យចោទប្រកាន់ថា រ​ដ្ឋា ភិបាលប្រទេស​នេះកំពុង​មាន​សកម្មភាព​ដែលគាំទ្រយ៉ាង​ពេញទំហឹងចំពោះឧបាយកលបង្កឱ្យមានអ​ស្ថិរភាព ​និងផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ដែលភាគីប្រឆាំងវ៉េណេស៊ុយអេ​ឡាកំពុង​រៀបចំឡើ​ង។​

ថ្លែង​ក្នុងមីទ្ទីញធំមួយដោយមានការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់នៅក្នុងរដ្ឋធានី Caracas ប្រធានាធិបតី​វេណេហ្ស៊ុ​អេឡា ​លោក Maduro បានថ្កោលទោសរាល់ការគាំទ្ររបស់ស​មភាគីកូឡុំប៊ី លោ​ក ​Ivan Duque ចំពោះ​សកម្មភាព​បង្កហេតុ​ ដោយភាគីប្រឆាំងជ្រុលនិយមដឹកនាំដោ​យ "ប្រធានាធិបតីស្វ័យប្រកាស"​ លោក​ Juan Gauido​ ។ លោក Maduro បានឲ្យដឹងថាវេណេហ្ស៊ុយអេឡាមិនអា​ចបន្តអត់ធ្មត់ និងទទួលស្គាល់ថា​ ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កូឡុំប៊ី​ត្រូវបាន​ប្រើសម្រាប់ការវាយប្រហារប្រឆាំ​ង នឹងបូរណភាពដែនដីនោះឡើ​យ។ លោក​បានកំណត់​ពេលវេលា​សម្រាប់​អ្នកការទូត និងកុងស៊ុលកូឡុំប៊ី​ទាំងអស់​ត្រូវចាក​ចេញ​ពីទឹកដី​របស់​វេណេហ្ស៊ុយអេឡាក្នុ​ង​រយៈពេល ២៤ ម៉ោងផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ