26/01/2019 11:14 GMT+7 Email Print Like 0

វេណេហ្ស៊ុយអេឡាស្ថិតក្នុងភាពតានតឹងនយោបាយ

 សភាពការណ៍នៅប្រទេសវ៉េណេស៊ុយអេឡានា ពេលប៉ុន្មានថ្ងៃនេះ មានភាពស្មុគស្មាញយ៉ាងខ្លាំង ខណៈ​ដែល​នាថ្ងៃ​២៣ ខែមក​រា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាដែលកំពុង​គ្រប់គ្រងដោយភាគីប្រឆាំង​ លោក Juan Guaido បាន​ប្រកាស​នឹង​ ដឹកនាំប្រទេស ក្នុងនាមជា “ប្រធានា​ធិបតីបណ្ដោះអាសន្ន”​ រហូតដក់​ពេល​បង្កើត​បាន​រដ្ឋាភិបាល​អន្តរកាលនិងរៀបចំឡើងការបោះឆ្នោតដោយសេរី។ នៅតាមផ្លូវ​ កងកម្លាំងគាំទ្ររដ្ឋាភិបាល ​ និងគាំទ្រកង​កម្លាំងប្រឆាំងបានហូរមកផ្លូវធ្វើកុប​កម្ម បង្កភាពចលាចល​បណ្តាល ឲ្យមនុស្ស​ច្រើន​នា​ក់​ត្រូវ​ស្លាប់​។
 
នៅចំ​ពោះមុខរឿងហេតុពោលខាងលើ ប្រធានាធិបតី ​លោក Nicolas Maduro បានអំពាវនាវឲ្យប្រ​ជាជ នវ៉េ​ណេស៊ុយអេឡា សាមគ្គីគ្នា​ ទប់ទល់ជាមួយឧបាយ​កលបំផ្លិច​បំផ្លាញ​របស់បណ្តា​កង​កម្លាំង​ប្រឆាំង​នៅក្នុង​និង​ក្រៅ​ប្រទេស​។  លោក Maduro ក៏បានសង្កត់ធ្ងន់ថា សកម្មភា​ពរបស់រដ្ឋសភា ដែ​លគ្រប់​គ្រង​ដោយ​ភាគីប្រឆាំ​ង​បានហួសពីក្រប​ខ័ណ្ឌច្បាប់ ហើយភ្នាក់ងា​រអនុវត្តច្បាប់នឹងចាត់វិ​ធានការសមស្រប​ដើម្បីការពារ​សណ្តាប់​ធ្នាប់​ប្រជាធិបតេយ្យ​និងច្បាប់របស់រដ្ឋ។ រីឯកងទ័ពវ៉េ​ណេស៊ុយអេឡា បានប្រកាសថា ខ្លួននឹង​មិនទទួល​ស្គាល់​ប្រធានា​ធិបតី ដែលតែងតាំងខ្លួនឯងដោ​យស្វ័យប្រកាសឡើយ ព្រមទាំងអះអាង​ថា កងកម្លាំងប្រដាប់​អាវុធនឹង​ការពាររដ្ឋធម្ម នុញ្ញរបស់ប្រទេសនិងធានាអធិ​បតេយ្យភាពជាតិ។ រដ្ឋមន្រ្តីការបរទេស​ Venezuela លោក Jorge Arre​aza បានលើកច្បាស់ថា ​រដ្ឋាភិបាលត្រៀមខ្លួនជា​ស្រេចជួប​សន្ទនា​ដើម្បីស្វែង​រកដំណោះស្រាយសម្រាប់វិប​ត្តិនយោបាយ ដែលប្រទេសវ៉េណេស៊ុយអេឡា​កំពុងប្រឈមមុខបច្ចុប្បន្ន។​
 
លើឆាកអន្តរជាតិវិញ បណ្តាប្រទេសនិងអង្គការជាច្រើន មិនទទួលស្គាល់ ប្រធានាធិ បតីបណ្តោះអាសន្ន​របស់វេណេ​ហ្ស៊ុយអេឡាឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជា​តិ លោក Antonio Guterres បាន​អំពាវ​នាវ​ឲ្យ​ភាគី​​ពាក់ព័ន្ធទាំងអស់នៅវ៉េណេស៊ុយអេឡា ​ឲ្យអនុវត្តកិច្ចសន្ទនា ​ ដើម្បីជៀស​វាង​វិបត្តិ​នយោបាយ​ដែលហួស​ពីដែន​កំណត់​។ គណៈកម្មការអឺរ៉ុប (EC) ដែលជាភ្នាក់ងារប្រតិបត្តិច្បា​ប់នៃសហភាពអឺរ៉ុប (E​U) បាន​បដិសេធ​មិន​ទទួល​ស្គាល់មេដឹកនាំប្រឆាំង Juan Guaido​ ជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡាឡើយ។​ សភាអឺរ៉ុប (EP) នឹងធ្វើការពិភាក្សាអំពីវិបត្តិនៅវ៉េណេ​ស៊ុយអេឡាក្នុងសម័យប្រជុំ​ពេញអង្គនាសប្តាហ៍ខាងមុខ​។
 
ក្នុងពេលជាមួយគ្នានោះ មេដឹកនាំនៃប្រទេសរុស្ស៊ី គុយបា ម៉ិកស៊ិក បូលីវី ទួរគីក៏បានសង្កត់ធ្ងន់ថា ប្រទេស​ទាំងនេះ​ ត្រឹមតែទទួលស្គាល់រដ្ឋាភិបាលវ៉េ​ណេស៊ុយអេឡាស្របច្បាប់តាមការបោះឆ្នោ​ត ក្រោមរដ្ឋធម្មនុញ្ញ​នៃប្រទេស​នេះតែប៉ុណ្ណោះ ព្រមទាំងចាត់ទុ​កថា ការអន្តរាគមន៍​ទាំងអស់របស់​ប្រទេសនានា​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​វ៉េណេ​ស៊ុយ​អេឡាជាការ “រំលោភលើ​ច្បាប់មូលដ្ឋាននៃច្បាប់អន្តរជា​តិ​។
 
នៅវៀតណាម​នាថ្ងៃទី ២៤ ខែមករា អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាម លោកស្រី Le Thi Th​u Hang បានលើកឡើង​ថា វៀតណាមជានិច្ចកាលមានបំណ​ងចង់ឲ្យ ណេស៊ុយអេ​ឡាមានសន្តិភាពនិងស្ថិរ​ភាព ដើម្បីរួម​ចំណែក​ជំរុញនាក់​ទំនងមិត្តភាពនិងកិច្ច​សហប្រតិបត្តិកា​រ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ​។
 
យ៉ាងណាមិញក៏​ដោយ មានប្រទេសមួយចំនួននៅក្នុងទ្វីបអា​មេរិកដូចជា សហរដ្ឋ អាមេ​រិក កាណាដា កូឡុំ​ប៊ី ប្រេស៊ីល ឈី​លី អាហ្សង់ទីន ក៏ដូចជាអង្គការបណ្តាអា​មេ រិក (OAS) បានឡើងសម្លេងទទួល​ស្គាល់​តួនាទីជា “ប្រធានាធិ​បតីបណ្តោះអាសន្ន​” ស្វ័យប្រកាសរបស់លោក G​uaido។ កាយវិការនេះបានញាំងឲ្យការដែល​ នាថ្ងៃទី២៣ ​ខែមករា វេណេស៊ុយអេឡាបានប្រកាសនឹងលុបចោល​ទំនាក់ទំនងការទូត​ជាមួយសហរដ្ឋអាមេរិក​និង​សម្រេច​ចិត្តបិទទ្វា​រស្ថានទូតនិងស្ថានកុងស៊ុលរ​បស់ខ្លួននៅសហរដ្ឋអាមេ​រិកតែម្តង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ