14/05/2018 10:22 GMT+7 Email Print Like 0

វេជ្ជបណ្ឌិតអាណិកជនវៀតណាមត្រួតពិនិត្យជំងឺផ្ដល់ឱសថដោឥតគិតថ្លៃជូនចំពោះជនក្រីក្រកម្ពុជា

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅសាលាវិទ្យាល័យ ហ៊ុន សែន ចាំការដូង ខេត្តកែបរបស់កម្ពុជា ក្រុមវេជ្ជបណ្ឌិតអាណិកជនវៀតណាមមកពីមន្ទីរពេទ្យចាក់អង្រែបានសហការជាមួយវេជ្ជបណ្ឌិតកម្ពុជានានារៀបចំការពិនិត្យជំងឺ ផ្ដល់ឱសថដោយឥតគិតថ្លៃ និងជូនអំណោយចំពោះជនរួមជាតិអាណិកជនវៀតណាមនិងជនកម្ពុជាក្រីក្រជាង​ ១​ពាន់​នាក់នៅលើភូមិភាគខេត្ត។

(រូបថត៖ Van Do/ VOV Phnom Penh)

នេះជាសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្តដែលបានផ្ដល់ហិរញ្ញប្បទានដោយសហគ្រាស ស្ថាប័នវៀតណាមនិងសហគ្រាស​អាណិកជនវៀតណាមមួយចំនួនអង្គភាព។ ប្រជាជនមកពិនិត្យជំងឺដូចជា បេះដូង ដង្ហើម ឆ្អឹងខ្នង តេស្តឈាមនិងសុំការពិគ្រោះយោបល់សំដៅឆៀវវាងជំងឺទូទៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ