04/12/2017 09:56 GMT+7 Email Print Like 0

វេជ្ជបណ្ឌិតជនជាតិបារាំងអស់ពីចិត្តពីថ្លើមចំពោះវេជ្ជសាស្រ្តបុរាណវៀតណាម

វេជ្ជបណ្ឌិត​ជនជាតិ​បារាំង​ Mezard Marc ​ចំណាយពេលជិត​៣០ឆ្នាំ​​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​បុរាណ​វៀត​ណាម​​។ រៀង​រាល់​ឆ្នាំ​ លោក​នាំ​ក្រុម​សិក្ខាកាមពហុ​ប្រទេស ពី​ប្រទេស​បារាំង​​ឆ្លងមកកាន់​​ប្រទេស​វៀត​ណាម​ ​ដើម្បី​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ និង​អនុវត្ត​វិធីសាស្ត្រ​ព្យាបាលជំងឺ ​​តាម​បែប​ធាតុ​ទាំងប្រាំ​​ នៅ​វិទ្យាស្ថាន​​ឱសថវេជ្ជ​សាស្រ្ត​​​​ជនជាតិ​ទីក្រុង​​ហូជីមិញ​ រួម​ចំណែក​​ផ្សព្វផ្សាយ​​វេជ្ជសាស្រ្ត​ជន​ជាតិ​​វៀត​​ណាម​ទៅ​កាន់​​​អន្តជាតិ​​​។​

លោក​វេជ្ជបណ្ឌិត​ Mezard Marc ខិតជិតនឹង​​វិធីសាស្រ្ត​​​ព្យាបាល​ជំងឺ​តាម​បែប​​ធាតុ​ទាំង​ប្រាំ​តាំងពី​ឆ្នាំ​១៩៩១។ ពេល​នោះ លោក​បាន​វេជ្ជបណ្ឌិត​​ទ្រឿង​ធិន​ (Truong Thin) (១៩៤០ - ២០១២, លោកជា​​ប្រធាន​សហគម​​វេជ្ជសាស្រ្ត​លោក​​ខាង​កើត​​ទីក្រុង​ហូជីមិញ​) ណែនាំ​ស្រាវជ្រាវ​និង​បង្ហាត់​បង្ហាញ​បទ​ពិសោធន៍​ព្យាបាលជំងឺ​​ដោយ​ផ្ទាល់​​។ ជាង​ពីរ​ទស្សវត្ស​ផ្សារភ្ជាប់​នឹង​លោក​គ្រូរបស់​ខ្លួន​ វេជ្ជបណ្ឌិត Mezard Marc ​​ក្រេប​ជញ្ជក់​បាន​ចំណេះវិជ្ជា​ដំមាន​តម្លៃ​អំពី​វេជ្ជសាស្រ្ត​បុរាណ​វៀតណាម​ នៅទាំង​ចូល​រួម​ព្យាបាល​​ជូនអ្នក​ជំងឺ​ក្នុង​​វិទ្យាស្ថាន​ឱសថវេជ្ជ​​សាស្រ្ត​​​​​ជនជាតិ​។​


 វេជ្ជបណ្ឌិតជនជាតិ​ Mezard Marc ជិត​៣០​ឆ្នាំ​ផ្សារភ្ជាប់ជាមួយ​​​ការងារ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​​វេជ្ជសាស្រ្ត​ជនជាតិ​វៀតណាម​។

 លោក​វេជ្ជបណ្ឌិត​ Mezard Marc (កណ្តាល)​ តែង​អស់ពីចិត្ត​​ណែនាំ​សិក្ខាកម្ម​បរទេស​​ស្រាវ​ជ្រាវ​និង​អនុវត្ត​ព្យាបាលជំងឺ​​តាម​វិធីសាស្ត្រ​
វេជ្ជសាស្រ្ត​ជនជាតិ​វៀតណាម​។​


 លោក​វេជ្ជបណ្ឌិត​ Mezard Marc សំណេះសំណាល​ជិតស្និទ្ធ​ចំពោះ​អ្នក​ជំងឺ​នៅ​វិទ្យាស្ថាន​ឱសថវេជ្ជ​សាស្រ្ត​​ជនជាតិ​ទីក្រុង​ហូជីមិញ​។​

 លោក​វេជ្ជបណ្ឌិត​ Mezard Marc ចាក់​ម្ជុលវិទ្យាសាស្រ្ត​​ព្យាបាល​​ជូន​អ្នក​ជំងឺ​​នៅ​វិទ្យាស្ថាន​ឱសថវេជ្ជ​សាស្ត្រ​​ជនជាតិ​ទីក្រុង​ហូជីមិញ​។​

 សិក្ខាកាមទាំងឡាយ​​របស់លោក​​វេជ្ជបណ្ឌិត Mezard Marc ​​មកពី​ប្រទេស​នានា​ចូលចិត្ត​ស្រាវជ្រាវ​វិធីសាស្រ្ត​ព្យាបាលជំងឺ​​
តាម​បែប​ធាតុ​ទាំង​ប្រាំណាស់​​។​


 លោក​វេជ្ជបណ្ឌិត​ Mezard Marc ពីគ្រោះ​វិធីសាស្រ្ត​ព្យាបាល​ជាមួយ​សិក្ខាកាមទាំងឡាយ។​

 សិក្ខាកាមអនុវត្ត​វិធីសាស្ត្រ​ព្យាបាលជំងឺ​តាម​បែប​​​ធាតុទាំង​ប្រាំ នៅ​​លើអ្នកជម្ងឺ​ក្រោម​​ការគ្រប់​គ្រង​របស់​លោក​​វេជ្ជបណ្ឌិត Mezard Marc​។

 លោក​វេជ្ជបណ្ឌិត​​បារាំង​ Mezard Marc ​ចូលរួម​ព្យាបាល​​អ្នក​ជំងឺ​នៅ​វិទ្យាស្ថាន​​ឱសថវេជ្ជ​សាស្ត្រ​​ជនជាតិ​ទីក្រុង​ហូជីមិញ​។​

ជា​អ្នក​ឯកទេស​នៃ​វិទ្យាស្ថាន​ឱសថ​វេជ្ជ​សាស្រ្ត​បុរាណ​លោក​ខាង​កើត​បារាំង- ​វៀត​ណាម​​​មាន​​ទីស្នាក់ការ​​នៅ​បារាំង​ លោក​វេជ្ជបណ្ឌិត Mezard Marc ​​បាន​ខិតខំប្រឹង​ប្រែង​តភ្ជាប់​សហការ​យ៉ាង​ខ្លាំង​រវាង​វិទ្យាស្ថាន​នេះ និង​វិទ្យាស្ថាន​ឱសថវេជ្ជ​សាស្រ្ត​​ជន​ជាតិ​។ ចាប់ពី​ឆ្នាំ​២០០១ លោក Mezard Marc តែង​នាំ​ក្រុម​សិក្ខាកាមជនជាតិ​បារាំង​​និង​ប្រទេសនានា​ផ្សេង​មកកាន់​វិទ្យាស្ថាន​ឱសថវេជ្ជ​សាស្រ្ត​​ជនជាតិ​ ដើម្បី​ស្វែង​យល់​និង​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​​បុរាណ​វៀតណាម​ ជាពិសេស​វិធីសាស្ត្រ​ព្យាបាលជំងឺតាម​បែប​​ធាតុទាំង​ប្រាំ​។ រាល់​ឆ្នាំ​ មាន​សិក្ខាកាមពី​៣​ទៅ​​ដល់​៦​ក្រុម​ ក្រុម​សិក្សា​នីមួយ​ៗ​មាន​ប្រហែល​១០​នាក់​ អញ្ជើញ​មក​សិក្សា​​អនុវត្ត​នៅ​វិទ្យាស្ថាន​ឱសថវេជ្ជ​សាស្រ្ត​ជន​ជាតិ​ ​ក្នុង​អំឡុង​​ពេល​ពី​១ទៅដល់​២​សប្តាហ៍​ក្នុង​មួយ​លើក​​។​
 
លោក​វេជ្ជបណ្ឌិត​ Mezard Marc ឲ្យដឹង​ថា វិធីសាស្រ្ត​ព្យាបាលជំងឺតាមបែប​​ធាតុទាំង​ប្រាំ​របស់​អតីត​វេជ្ជបណ្ឌិត​​ទ្រឿង​ធិន​ (Truong Thin) មាន​ចំណុច​ពិសេស​​ជា​ច្រើន​ និង​មាន​​លក្ខណៈ​ពិសេសដោយដាច់​ដោយ​ឡែក​របស់​វេជ្ជសាស្រ្ត​​​​​​បុរាណ​វៀតណាម​។ សិក្ខាកាម​​បរទេស​​មកកាន់​ទីនេះ សុទ្ធតែ​ចូល​ចិត្ត​ស្រាវ​ជ្រាវ​​និង​មាន​បំណង​ចង់​ឲ្យ​វិធីសាស្រ្ត​ព្យាបាល​នេះ បាន​​ផ្សព្វផ្សាយ​ទៅដល់​ប្រទេសនានា​​លើពិភពលោក​។​
 
បណ្ឌិត​ វេជ្ជសាស្រ្ត​ទ្រឿង​ធី​ង៉ុក​ឡាន​ (Truong Thi Ngoc Lan) នាយករង​វិទ្យាសាស្រ្ត​ឱសថវេជ្ជ​សាស្រ្ត​​​​ជនជាតិ​ឲ្យ​ដឹង​ថា វិធីសាស្រ្ត​ព្យាបាលជំងឺតាមបែប​​​ធាតុ​ទាំងប្រាំ ​​(បាន​​​យល់ថា ​ជា​វិធីសាស្រ្ត​អនុវត្ត​​ទ្រឹស្តី​ធាតុទាំងប្រាំ​​ចូលទៅ​​ក្នុងការ​ព្យាបាល​​ជំងឺ​) ចាត់ទុក​មនុស្ស​ដូចជា​ដើម​រុក្ខជាតិ ហើយ​​ដាក់​ឈ្មោះថា​ “រុក្ខជីវៈ​វេជ្ជសាស្រ្ត​​ខាងកើត​”។ ពេល​គ្រួ​ពេទ្យ​វិនិច្ឆ័យ​​​នឹង​រកឃើញ​នូ​វ​ផ្នែក​​ណា​ ដែល​នៅលើ​​រុក្ខជាតិ​ត្រូវ​​របួស​ និង​ព្យាបាល​​ដោយ​វិធីសាស្រ្ត​ការ​ចាក់​​ម្ជុល​វិទ្យាសាស្រ្ត​​ ដើម្បី​កែ​សម្រួល​លៃតម្រូវឡើង​វិញ​នូវ​សមាសភាព​នៃ​​រុក្ខជាតិ​។ វិធីសាស្រ្ត​​ព្យាបាលជំងឺ​តាម​បែប​​​​​​ធាតុទាំង​ប្រាំ យក​ចិត្ត​ទុកដាក់​ផ្តោត​ទៅ​លើ​ការ​ព្យាបាល​​​ភាពបាត់​តុល្យ​​ធាតុ​ញី​​ឈ្មោល​ ធាតុ​ទាំង​ប្រាំ​​នៃអន្តការៈ​ក្នុង​​​រាងកាយ​ ដើម្បី​ពីនោះ​សម្រេចបាន​តុល្យាភាព​រួម​រវាងអន្តការៈ​​ជាមួយគ្នា​។​
 
 តាម​វេជ្ជបណ្ឌិ​តទ្រឿង​ធី​ង៉ុក​ឡាន​ (Truong Thi Ngoc Lan) ​វិធីសាស្រ្ត​ព្យាបាល​​ជំងឺតាម​បែប​​ធាតុ​ទាំងប្រាំ​ មាន​ប្រសិទ្ធភាព​ព្យាបាលជំងឺ​​ខ្ពស់ ហើយ​​មាន​ទ្រឹស្តី​សាមញ្ញ​ធម្មតា​។ វិធីសាស្រ្ត​នេះ សមស្រប់​នឹង​សិក្ខាកាមលោក​ខាង​លិច​​ ក្នុង​បទដ្ឋាន​​​សិក្សា​ ស្រាវជ្រាវ​ក៏ដូចជា​អនុវត្ត​លើ​អ្នក​ជំងឺ​។​
 
ក្រៅពី​ចំណូល​ចិត្ត​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ជនជាតិលោក​វេជ្ជបណ្ឌិត​ Mezard Marc លះបង់​​ពេល​វេលាយ៉ាង​ច្រើន​ដើម្បី​​ស្វែង​យល់​ពី​វប្បធម៌​ប្រពៃណីរបស់វៀត​ណាម​​។ លោក Mezard Marc តែង​អស់ពីចិត្ត​ណែនាំ​សិក្ខាកាម​​បរទេស​​ស្វែង​​យល់​ រុករកទស្សនា​​រម្មណីយដ្ឋាន​និង​អាហារ​ដ៏សម្បូរបែប​​នៅ​តំបន់​ដី​ភាគខាងត្បូង​៕​

អត្ថបទ៖ ង្វៀនវូថាញ​ដាត​ រូបថត៖ ថុងហាយ​
 

បណ្តាអត្ថបទបានផ្សាយ