12/04/2018 10:19 GMT+7 Email Print Like 0

វេជ្ជបណ្ឌិតជនជាតិជប៉ុនសហការជាមួយអ្នកជំងឺវៀតណាម

ចាប់​ផ្តើម​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ថែ​បំប៉ន​ស្តារ​នីតិសម្បទា​​​​មជ្ឈិម​​នៃ​ខេត្ត​ថាញ​ហ្វ័រ (Thanh Hoa) ចាប់​ពី​ខែ​មីនា​ ឆ្នាំ​២០១៧ តាម​កម្មវិធី​បញ្ចូន​អ្នក​ស្ម័គ្រចិត្ត​​នៃ​ស្ថាប័ន​​សហប្រតិបត្តិការ​​អន្តរជាតិ​ JICA វេជ្ជ​បណ្ឌិត Iizuka Kazuhiro បាន​រួម​វិភាគទានយ៉ាង​សកម្ម​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​នៅ​មន្ទី​រពេទ្យ​។ ក្រៅពី​​នោះគាត់នៅ​ល្បី​ឈ្មោះ​ជា​អ្នក​ជំនាញ​​ក្នុង​​ការច្នៃប្រឌិ​តពិសេស​ សាមញ្ញ​​ តែ​មាន​ប្រសិទ្ធភាព​ ជួយ​កាត់​បន្ថយ​ថវិការ​ព្យាបាល​ជំងឺ​ជូន​អ្នក​ជំងឺ​។​

តាម​ការ​ឧទ្ទេសនាម​នៃ​ថ្នាក់​​តំណាង​ស្ថាប័ន​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) នៅ​ហាណូយ​ យើង​ខ្ញុំ​ស្វែងទៅ​​ជួប​​វេជ្ជបណ្ឌិត​ Iizuka Kazuhiro - ជាអ្នក​​ជំនាញ​ព្យាបាល​នីតិសម្បទា​ចលនា​ កំពុង​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​​ថែ​បំប៉ន​នីតិសម្បទា​​មជ្ឈិម​​​ (មន្ទីរពេទ្យ​)​ នៃ​ខេត្ត​ថាញ​ហ័រ​ (Thanh Hoa)។​ “​នេះជា​វេជ្ជបណ្ឌិត​វ័យ​ក្មេង​ ពោរពេញទៅ​ដោ​យទេពកោសល្យ​​និង​ការ​ច្នៃប្រឌិត​” - សម្តី​ឧទ្ទេសនាម​នៃ​ថ្នាក់​តំណាង​ JICA ធ្វើ​ឲ្យ​យើង​ខ្ញុំ​​កាន់​តែ​​មាន​ចិត្ត​ចង់​ជួប​​បុរស​ម្នាក់​នេះ​។

​យើង​ខ្ញុំ​ចេញ​​ដំណើរពី​ក្រុង​ហាណូយ​​ទៅកាន់​មន្ទីរពេទ្យក្នុង​ពេលវេលា​​​រំលង​ថ្ងៃត្រង់​។ បន្ទប់​ធ្វើ​ការ​របស់​វេជ្ជបណ្ឌិត​​ Iizuka Kazuhiro នៅ​តែ​មាន​អ្នក​ជំងឺ​ច្រើន​ណាស់​​​ យើង​ខ្ញុំត្រូវ​ចាំ​ដល់ ​១​ ម៉ោង​រសៀល​ ទើប​បាន​ជួប​និង​សំណេះ​សំណាល​​​ជាមួយ​អ្នក​ជំនាញ​វ័យ​ក្មេង​មកពី​ប្រទេសជប៉ុន​។ បង​ Iizuka Kazuhiro ឲ្យ​ដឹង​ថា៖ ធ្វើ​ការ​នៅ​វៀតណាម​​បាន​ជិត​ ១​ ឆ្នាំ​ បង​រៀន​បាន​ភាសាវៀតណាមខ្លះៗ​ អាច​និយាយ​នឹង​មនុស្សគ្រប់​គ្នា​បាន​។ “ចេះ​ភាសា​វៀត​ណាម​ ជួយ​ឲ្យ​ខ្ញុំ​បង្កើត​បាន​បរិយា​កាស​សប្បាយរីក​រាយ​ ជិត​ស្និទ្ធ​ នឹង​អ្នកជំងឺ​ បង្ក​ប្រតិកម្ម​ល្អ​សម្រាប់​អ្នក​ព្យាបាល​ជំងឺ​” - លោក Iizuka Kazuhiro​ ឲ្យ​ដឹង​យ៉ាង​នេះ។​


 វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន Iizuka Kazuhiro (ខាង​ឆ្វេង​)​ ជាអ្នក​ឯកទេស​​ស្ម័គ្រចិត្ត​ នៅ​មន្ទី​រពេទ្យ​ថែបំ​ប៉ន​
ស្តារ​នីតិសម្បទា​​មជ្ឈិម​ថាញ​ហ្វ័រ (Thanh Hoa)។​


 ធ្លាប់​សិក្សា​ប្រាំឆ្នាំ​នៅ​សាលា​អន្តរជាតិ​សុខភាព​និង​សុខុមាលភាព​ Sunvillage នៅ​ប្រទេស​ជប៉ុន ​
និង​ធ្វើ​ការ​ប្រាំពីរ​ឆ្នាំ​នៅ​មជ្ឈមណ្ឌលជំងឺស្ទះសរសៃឈាម​ ​ មន្ទីរពេទ្យ​ Nishijima លោក Iizuka Kazuhiro
មាន​ចំណេះដឹង​ក្នុង​​​សកម្មភាព​ព្យាបាល​។


លោក Iizuka Kazuhiro អស់ពី​ចិត្ត​អនុវត្ត​ចំណេះ​វិជ្ជា​ ដែល​បាន​សន្សំ​ទុក​មក​
យកទៅ​​ព្យាបាល​អ្នកជំងឺ​នៅ​វៀតណាម​។​


 ចំណេះ​វិជ្ជា​ជំនាញ​និង​ការ​ច្នៃ​ប្រឌិត​ពិសេស ​​របស់​លោកIizuka Kazuhiro  ជួយ​កែ​សម្រួល​
សកម្មភាព​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​


លោក Iizuka Kazuhiro ណែនាំ​អ្នកជំងឺ​នូវ​កាយវិការ​សាមញ្ញ​ ​
ជួយ​ស្តារ​នីតិ​សម្បទា​​​ជូនអ្នក​ជំងឺ​។


 ទោះបី​នេះ​ជា​លើកដំបូង​ឆ្លង​មក​វៀតណាម​ តែលោក Iizuka សម្រប​ខ្លួន​មាន​ភាពជិត​ស្និទ្ធ​យ៉ាង​ឆាប់​រហ័ស​​
ជាមួយ​នឹង​អ្នកជំងឺ​​ ​អ្នក​រួម​ការ​ងារ​​​នៅ​ទីកន្លែង​ធ្វើការ​។​

 
 វេជ្ជបណ្ឌិត​​ Iizuka Kazuhiro នៅជា​អ្នក​ជំនាញ​ក្នុង​ការ​ច្នៃប្រឌិត​”។ បង​ចំណាយ​ពេល​វេលា​
ដើម្បី​ធ្វើ​ឧបករណ៍​ជំនួយ​ព្យាបាល​ជំងឺស្ទះសរសៃឈាម ​​។​


 ឧបករណ៍​ជំនួយ​ព្យាបាល​​ជំងឺស្ទះសរសៃឈាម ​​ដោយ​លោក Iizuka ធ្វើអំពី​វត្ថុធាតុ​ធម្មតា​​ងាយ​រក​
ប៉ុន្តែ​នាំមក​ប្រសិទ្ធភាព​ខ្ពស់​។​


 ឧបករណ៍​ចៃ្ន​ដោយ​ដៃ​​ របស់​វេជ្ជបណ្ឌិត​ Iizuka ជំនួយ​​​សកម្ម​ដល់​ចលនា​​ព្យាបាល​
កាត់​បន្ថយ​ថវិការ​ជូន​អ្នក​ជំងឺ​។​


 វត្ថុធាតុ​ធម្មតា​ បាន​វេជ្ជបណ្ឌិត Iizuka ​ប្រើ​ជំនួយ​​ម្រាម​ដៃ​អ្នក​ជំងឺ​ចលនា​​
កាន់នូវ​​​ប្រដាប់​គ្រឿង​ប្រើប្រាស់​។
 

កម្រាល​ពូក​មាន​មុខ​ងារ​យឺត​​ ​ប្រើប្រាស់​ធ្វើ​ជា​ឧបករណ៍​ហាត់​ចលនា​ម្រាម​ដៃ​។

 ផែន​ការ​ព្យាបាល​ដ៏​សកម្ម​របស់​វេជ្ជបណ្ឌិត​ Iizuka នាំមក​សមត្ថភាព​​ចលនា ​ជូន​អ្នកជំងឺ​ត្រូវ​ស្ទះសរសៃឈាម។​

បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​មហាវិទ្យាល័យ​​វេជ្ជសាស្រ្ត Iizuka Kazuhiro  សម្រេចទៅ​ទេសចរណ៍​​នៅ​តាម​ប្រទេស​អាស៊ី​អាគ្នេយ​ ដើម្បី​ស្វែង​យល់​អំពី​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ពិសេស​ជា​ការងារ​ព្យាបាល​ស្តារ​នីតិ​សម្បទា​ចលនា​។ “ពេល JICA ​​​ជម្រើស​អ្នក​ស្ម័គ្រ​ទៅ​ប្រទេស​វៀតណាម​ ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​កម្រ​មួយ ​ដើម្បី​ចែក​រំលែក​ចំណេះ​វិជ្ជា​និង​ការ​សិក្សា​ដក​ពិសោធន៍​នៃ​អ្នក​រួម​ការងារ​នៅ​​​វៀតណាម​។ ខ្ញុំ​ដាក់​ពាក្យ​និង​មាន​សំណា​ង​ជាប់​ឈ្មោះ​។ ខ្ញុំ​ចូលចិត្ត​ការងារ​មួយ​នេះ និង​សប្បាយ​ចិត្ត​ពេល​ឃើញ​បទដ្ឋាន​ស្តារ​សុខ​ភាព​អ្នក​ជំងឺ​​​​ឆាប់​រហ័ស​” Iizuka Kazuhiro និយា​យ​ដូច​នេះ​។​
 
​វេជ្ជបណ្ឌិត​​ ឡេយីគឿង​ (Le Duy Cuong) - ប្រធាន​ផ្នែក​អការជំងឺ​ និង​​ស្តារ​នីតិសម្បទា​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ Iizuka Kazuhiro  ជួយ​មន្ទីរពេទ្យ​​លើកកម្ពស់​ពិនិត្យ​​ព្យាបាល​ជំងឺ​ ក៏ដូចជា​ការ​កែ​លម្អ​កម្រិតអន្តរគមន៍​​មាន​ប្រសិទ្ធភាព​​ ចំពោះ​ការ​ព្យាបាល​ស្តារ​នីតិសម្បទា​​​។ អ្នក​ជំងឺ​ទាំងឡាយ​ បាន​វេជ្ជ​បណ្ឌិត​​ Iizuka Kazuhiro ព្យាបាល​ផ្ទាល់ ​សុទ្ធតែ​មានវិវត្ត​ន៍​ល្អ​លើ​រាល់​ជំហាន​​សកម្មភាព​ប្រចាំថ្ងៃ​ កាន់​របស់​​របរ​ងាយ​ស្រួល​​ជាង​។ “គំរូ គឺ​បទដ្ឋាន​​ព្យាបាល​ជូនអ្នក​ជំងឺ​ ទ្រីញ​ធូហាំង​ (Trinh Thu Hang) (អាយុ​១៣ឆ្នាំ​)។ អ្នក​ជំងឺនេះ ចូល​មន្ទីរពេទ្យ​ដោយសារ​រង​របួល​លលាក្បាល​ មិនអាច​ចលនា​ដៃ​ទាំងគូរ​។​ ក្រោយ​បី​សប្តាហ៍​បាន​វេជ្ជបណ្ឌិត​​ Iizuka Kazuhiro  ព្យាបាល ​ប្អូនស្រី​ហាំង (Hang)​ សន្សឹមៗ​អាច​​ សកម្មភាព​ប្រចាំ​ថ្ងៃ​​ដូចជា​៖ បោក​ខោ​អាវ​ ពិសា​អាហារ​..។ល។​” - វេជ្ជបណ្ឌិត ​ឡេ​យី​កឿង ​(Le Duy Cuong) ឲ្យ​ដឹក​។​
 
ជាពិសេស​ លោក Iizuka Kazuhiro  នៅជា​អ្នក​ជំនាញ​ច្នៃ​ប្រឌិត​អស្ចារ្យ​ម្នាក់​។ ឧបករណ៍​​ជំនួយ​ព្យាបាល​​ដែល​​បង​​ច្នៃ​ដោយ​ផ្ទាល់​ បានដាក់​ឈ្មោះថា​​ “Made by K/IIZUKA“ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើលនិង​​ចូល​ចិត្ត​។ តាំង​ពី​របស់ដែល​មាន​ស្រាប់ ​​ដូចជា​ជ័រ​ ស្នោរ កំណាត់​ឈើ​ លោក Iizuka Kazuhiro  ប៉ិន​​ប្រសប់​ច្នៃជា​​ឧបករណ៍ សម្រាប់​អ្នក​ជំងឺ​ហាត់​កាន់​ស្លាប​​ព្រា​ ច្របាច់​​ក្រចក់​ដៃ​ ឬជំនួយ​បង្កើន​ចលនា​គន្លាក់ដៃ​។ ឧបករណ៍​សាមញ្ញ​នេះ មិនត្រឹម​តែ​ជួយ​ដល់​ការងារ​ព្យាបាល​មាន​ភាព​ម្ចាស់​ការ​ជាង នៅទាំង​កាត់​បន្ថយ​ថវិការ​ព្យាបាល​ជូនអ្នកជំងឺ។​
 
តាម​ផែនការលោក​ Iizuka Kazuhiro​ នៅ​​ធ្វើការ​ក្នុង​ប្រទេស​​ រហូតដល់​ខែ​មីនា​ ឆ្នាំ២០១៨ បង​នៅ​មាន​បំណង​ជាច្រើនចង់​បំពេញ​​មុនពេល​ត្រឡប់​ទៅមាតុភូមិខ្លួន​​។ “ខ្ញុំ​ចង់​ទៅ​ទស្សនា​ សិក្សា​នៅតាម​​មន្ទីរពេទ្យ​មូលដ្ឋាន​ដដៃ​ មន្ទីរពេទ្យ​នៅភូមិ​​ភាគកណ្តាល​ និងភូមិ​ភាគខាង​ត្បូង​វៀតណាម​។ ខ្ញុំចង់​មាន​មិត្ត​ភក្តិ​ច្រើន​ ដែល​ធ្វើការ​នៅ​ផ្នែក​វេជ្ជសាស្រ្ត​របស់​វៀតណាម​។ ខ្ញុំចង់​ឧទ្ទេសនាម​​ឧបករណ៍​​ជំនួយ​ព្យាបាល​ស្តារ​នីតិសម្បទា​ "Made by K/IIZUKA" ឡើង​លើបណ្តាញ​សង្គម ​ដើម្បី​មនុស្ស​គ្រប់​គ្នា​ដឹងឮ”។ មុនពេល​ចែក​ដៃ​ លោក​ Iizuka Kazuhiro​ យើង​​ខ្ញុំ​​មិន​ភ្លេច​​ជូនពរ​បង​ឆាប់​សម្រច​​បាន​​បំណង​ប្រាថ្នា​​របស់​ខ្លួន​៕​

 

អត្ថបទ៖ ងឹន​ហា រូបថត៖ វៀតគឿង


 

បណ្តាអត្ថបទបានផ្សាយ