01/02/2018 09:08 GMT+7 Email Print Like 0

វៀតណាំមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១ លាន ៤៣០ ម៉ឺននាក់នាខែ មករាឆ្នាំ ២០១៨


វៀតណាំមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១ លាន ៤៣០ ម៉ឺននាក់នាខែ មករាឆ្នាំ ២០១៨

ភ្ញៀវទេសចរអន្តរជាតិមកទស្សនាវៀតណាមគ្រោងនឹងទទួលបាន ១ លាន ៤៣០ ម៉ឺននាក់ នាខែមករា ឆ្នាំ​២០១៨​ កើនឡើង ៤២% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៧។ គិតតាំងពីដើមខែមករា ឆ្នាំ២០១៨ ផ្នែក​ទេសចរណ៍វៀតណាម អនុវត្តយ៉ាងសកម្មបណ្ដាសកម្មភាពផ្សព្វផ្សាយពន្លឿនទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឆ្ពោះទៅគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួនពី ១៥ ដល់ ១៧ លាននាក់ក្នុងឆ្នាំ ២០១៨។ ជាពិសេសគឺវៀតណាមចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៨ (ATF 2018) នៅថៃ។ ប្រធានអគ្គនាយកដ្ឋានទេស ចរណ៍វៀតណាម លោក Nguyen Van Tuan បានឲ្យដឹងថា៖

«ឆ្នាំ ២០១៨ ភ្នែកទេសចរណ៍បន្តសហការយ៉ាងស្អិតរមួតជាមួយភ្នែកអាកាសចរណ៍ និងបណ្ដាក្រុមហ៊ុនអាកាសចរណ៍​ជាតិ និងអន្តរជាតិ ដើម្បីបង្កើនជើងហោះហើរ ដែលធ្លាប់មាន ហើយបង្កើតជើងហោះហើរថ្មីពីទីផ្សារ​សំខាន់ៗ មកដល់ព្រលានយន្តហោះនានាពោរពេញទៅដោយសក្តានុភាពដូចជា Phu Quoc Da Nang Cat Bi Hue និង Van Don។

ទន្ទឹមនឹងនោះ បង្កើនការគ្រប់គ្រងទីកន្លែងមកដល់ ធានាសន្តិសុខសុវត្ថភាពនៅបណ្ដាទីកន្លែងទេសចរណ៍ ផង​ដែរ៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ