18/12/2015 14:47 GMT+7 Email Print Like 0

វៀតណាម Filters អត្តានិយមនិងការច្នៃប្រឌិត

ក្នុងពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ខែតុលា តាំង​ពិព័រណ៍​សិល្បៈសហសម័យ Filters បាន​​ឧទ្ទេស​នាម​​ដល់​​មហា​ជន ដែល​ចូល​ចិត្ត​ស្រឡាញ់​សិល្បៈ ក្នុង​​បរិយា​កាស​​​តាំង​​ពិព័រណ៍ GEM Center លេខ​​៨​​ង្វៀន​​ប៊ិញ​​ខឹម ខណ្ឌទី​​១ ទី​ក្រុង​​ហូ​ជីមិញ​​។ 

ចំពោះស្នាដៃចម្លាក់និងគំនូរវិចិត្រទាំង៣០ ដែលមានខ្នាតធំ តាំងពិព័រណ៍សិល្បៈសហសម័យវៀតណាម Filters បាន​គូស​បញ្ជាក់នូវភាពជោគជ័យក្នុងដំណើរនិពន្ធ  ក៏ដូចជាស្នាដៃ​ទើបនិពន្ធថ្មីៗ​នៅឆ្នាំ​២០១៥ របស់​សិល្បករ​ល្បី​ឈ្មោះ​ទាំង​បីនាក់ គឺអ្នកចម្លាក់​ប៊ុយហាយសើន វិចិត្រករ ង្វៀនក្វាងវិញ និង​វិចិត្រករ​ឡេកិញ​តាយ។ សិល្បករ​ទាំង​បី​នាក់ សុទ្ធតែ​បាន​មហាជន​ដែលស្រឡាញ់រាប់​អានសិល្បៈ ក្នុងស្រុក​និងបរទេសទទួល​ស្គាល់។ ស្នាដៃ​ទាំង​អស់​របស់​ពួក​គាត់ ដែលបានតាំងបង្ហាញក្នុង​តាំងពិព័រណ៍ សុទ្ធតែមានការរួច​ចាក​ផុត ពីភាព​គាប​សង្កត់​នៃ​សោភណ្ឌ​និយម​ ដើម្បីសម្របខ្លួនក្នុងចលនា និន្នាកាលទទួលយកសិល្បៈថ្មីៗ និងកញ្ចក់​ជីវទស្សនៈ របស់​ពិភព​ខាង​ក្នុង​ដោយ​ឡែក​របស់មនុស្សម្នាក់ៗ។ ការពិតសិល្បករនីមួយៗបានរកឃើញសិល្បៈ ដោយវិថីវិសេសរបស់ខ្លួន។ នោះ​គឺវិ​ថីកែច្នៃ​មានលក្ខណៈ​អត្តានិយមជាក់ស្តែង ចលនារួមនឹង​អារម្មណ៍ស្មារតីសង្គមនិងសម័យកាល។


ពីឆ្វេងទៅ៖ វិចិត្រករ ង្វៀនក្វាងវិញ អ្នកចម្លាក់ ប៊ុយហាយសើន និងវិចិត្រករ ឡេកិញហាយ
ក្នុងពិធីប្រជុំកាសែតតាំងពិព័រណ៍។


វិចិត្រករ ង្វៀនក្វាងវិញ ថតរូបធ្វើអនុស្សាវរីយ៍ជាមួយភ្ញៀវមកទស្សនាក្នុងតាំងពិព័រណ៍។ 

ភ្ញៀវទេសចរណ៍បរទេសមកទស្សនាតាំងពិព័រណ៍វៀតណាមFilters។

ជ្រុងមួយនៃបរិយាកាសតាំងពិព័រណ៍សិល្បៈសហសម័យវៀតណាមFiltersនៅក្នុងGEM Center។

ស្នាដៃគំនូរខ្នាតធំមួយ បង្កចាប់អារម្មណ៍ខ្លាំងចំពោះអ្នកទស្សនា។

សព្វថ្ងៃអ្នកចម្លាក់ ប៊ុយហាយសើនជាគ្រូបង្រៀន ក្នុងមហាវិទ្យាល័យស្ថាបត្យកម្ម ទីក្រុងហូជីមិញ  លោក​ធ្លាប់​ចូល​រួម​តាំង​ពិព័រណ៍​និងបោះជំរុំច្នៃប្រ​ឌិត​ចម្លាក់​នៅវៀតណាម​និងអន្តរជាតិ។ ស្នាដៃរបស់​លោក គឺយក​អារម្មណ៍​ពី​រូប​រាង​និងរចនា​សម្ព័ន្ធពី​ប្រភព​ជីវភាព​រស់នៅ​ជាបុគ្គលិក​កម្ម​ ដើម្បី​ផ្សាយ​ក្តីបំណង​ប្រាថ្នា​ឲ្យភាព​សម្រប​ទូទៅ​រវាង​មនុស្ស​និង​ធម្មជាតិ។ ស្នាដៃសិល្បៈរបស់ ប៊ុយហាយសើន ល្បីឈ្មោះ​ក្រោមប្រធានបទ៖ “ប្រភព”។ លោក​ឲ្យ​ដឹង​ថា ប្រធាន​បទដែលមានរូបភាពគ្រាប់ស្រូវ ជាលក្ខណៈពិសេសប្រចាំតំបន់បរិយាកាសជីវភាព​រស់​នៅ ក្នុង​ភូមិ​ស្រុក​របស់​លោក​។ ក្រោមប្រធានបទ “ប្រភព” បង្ហាញឡើងវិញនូវសម្រស់ដ៏ស្រស់ស្អាត នៃការពលកម្ម ចាប់​ពី​ការ​បណ្តុះ​ពន្លក ពន្លកលូតលាស់ក្លាយជាដើម​ស្រូវ ហើយចេញផ្កា បង្កើតគ្រាប់ នាំភាពរស់រវើកពីខាងក្នុង។ល។

ចំពោះវិចិត្រករ​ង្វៀនក្វាងវិញ សមុទ្រ វត្ថុអចលនា ក៏ដូចជាប្រធានបទផ្សេងៗ ជាវ​ត្ថុ​កម្ម​សម្រាប់​លោក​សម្តែង​នៅ​អារម្មណ៍រំ​ភើប​ក្នុង​ចិត្ត ចេញពីក្រអៅបេះដូង​។ សមុទ្រ​តែង​គ្រប់​ដណ្តប់​និង​បន្ទោល​តាម​ជីវភាព​រស់​នៅ​របស់​មនុស្ស​ជាតិ​។ ប្រការនោះកាន់តែរំលេចជាក់​ស្តែង នូវលើគំនូររបស់លោកង្វៀនក្វាងវិញ ទោះបីគំនូររបស់​លោក តែង​អវត្តមាន​រូបរាងមនុស្សម្នាក់​ពិតប្រាកដ។ សមុទ្រនិង "ត្រឡប់​មក” នៅជាភាព​ស្មុគ​ស្មាញ​នៃ​ព្រលឹង​និង​វណ្ណៈ​មនុស្ស នៅចំពោះ​មុខធម្មជាតិ ភាពអស្ចារ្យ កាចសាហាវ ហើយក៏មានពេលស្ងប់រម្ងាប់ជាធម្មតាវិញ។


ស្នាដៃ “Wild rice” របស់អ្នកចម្លាក់ ប៊ុយហាយសើន។

ស្នាដៃ “Originarium” របស់អ្នកចម្លាក់ ប៊ុយហាយសើន។

ស្នាដៃ “Horizontal movement” របស់អ្នកចម្លាក់ ប៊ុយហាយសើន។

ស្នាដៃ “Seed” របស់អ្នកចម្លាក់ ប៊ុយហាយសើន។

ស្នាដៃ “River Islet” របស់អ្នកចម្លាក់ ប៊ុយហាយសើន។

ស្នាដៃ “Section 1” របស់អ្នកចម្លាក់ ប៊ុយហាយសើន។

ស្នាដៃ “Pre-eagle” របស់វិចិត្រករ ឡេកិញតាយ។

ស្នាដៃ “Citizem”របស់វិចិត្រករ ឡេកិញតាយ។

ស្នាដៃ Realization”របស់វិចិត្រករ ឡេកិញតាយ។

ស្នាដៃ “Wave IV” របស់វិចិត្រករ ង្វៀនក្វាងវិញ។

ស្នាដៃ “Wave I” របស់វិចិត្រករ ង្វៀនក្វាងវិញ។

ស្នាដៃ “Remembrance II” របស់វិចិត្រករ ង្វៀនក្វាងវិញ។

ស្នាដៃ “The Return” របស់វិចិត្រករ ង្វៀនក្វាងវិញ។

បានមជ្ឈដ្ឋានទិតៀនក្នុងប្រទេស និងទីផ្សារអន្តរជាតិទទួលស្គាល់ តាំងពីយូរវិចិត្រករឡេកិញ​តាយ ជា​វិចិត្រករ​ម្នាក់​ក្នុង​ចំណោមវិចិត្រករ​គំរូ នៃជំនាន់វិចិត្រករសហសម័យ​វៀតណាម បានជោគជ័យ។ ស្នាដៃ​របស់​លោក​មាន​កម្លាំង​រឹង​មាំ ឆ្មើងឆ្មៃ តែកក់ក្តៅនិងជិតស្និទ្ធ ក្នុងរបៀបផ្សាយជំនោលចិ​ត្តខ្លឹមសារ “កូន” និង "មនុស្ស” ក្នុង​​ចង្វាក់​រស់​នៅ​នៃ​សម័យទំនើប។ ឡេកិញហាយ បង្ហាញភាពចលនានៃបរិយាកាស សង្គម​និង​សម័យកាល ឆ្លង​កាត់​តាម​រយៈ​រូប​គំនូរ​ដោយមានពណ៌សម្បូរ​បែបពុះកញ្រ្ជោលរំលេច​ចេញ ស្នាមគំនូសរឹង​មាំ មិនទឺះ​ទ័ល បណ្តា​គំនិត​ឆ្មើង​ឆ្មៃ​ក៏ផុស​អណ្តែតឡើង​។ ស្នាដៃដែលបានតាំងបង្ហាញក្នុងតាំងពិព័រណ៍សិល្បៈសហសម័យ​វៀតណាម Filters របស់​វិចិត្រករ​ឡេកិញតាយ ជាស្នាដៃសំខាន់ក្នុងបុព្វហេតុហើយជាស្នាដៃទើប​និពន្ធថ្មីៗ “ឆ្លុះបញ្ចាំង” ចក្ខុវិស័យ​របស់​លោក​ ស្តីពីជីវភាពរស់នៅនិងការតស៊ូបន្តដេញតាម​សុភមង្គល។

មកដល់តាំងពិព័រណ៍​សិល្បៈសហសម័យវៀតណាម Filters មហាជន​ដូច​ជាត្រូវ​បោះជំ​ហាន​ឈាន​ចូល​ពិភព​សិល្បៈ​ ក្នុង​​បរិយាកាស​តាំង​ពិព័រណ៍​សម័យ​​ទំនើប​មួយ​។ ឆ្លងតាមរយៈ​នោះ អាច​ចែក​រំលែក​ចំណង​​ចំណូល​​ចិត្ត​និ​ង​​ក្រេប​​យក​សិល្បៈដោយភាព​ញ័ររំជួល។  តាំងពិព័រណ៍ដោយ UrbanArt បាន​រៀប​ចំ​ស្ថិត​​ក្នុង​គម្រោង​​កា​រ​​ឆ្ពោះទៅ​គោល​​ដៅ​​ឧទ្ទេសនាម​ ទេពកោសល្យរបស់សិល្បៈសហសម័យវៀតណាម  ដល់​សហគមន៍​អ្នក​ស្រឡាញ់​សិល្បៈ​ក្នុង​ស្រុក​និង​ពិភពលោក។ ពិសេសជាលើដំបូងនៅវៀតណាម ការចូលរួម​តាំងពិព័រណ៍សិល្បៈមួយ មហា​ជន​ត្រូវ​ទិញ​សំបុត្រ ទុកដូចជាការ​គោរព​មួយ​ចំពោះតម្លៃនៃស្នាដៃ និងទឹកចិត្តច្នៃប្រឌិតនៃអ្នកសិល្បៈ។ បាន​ដឹង ប្រាក់​ចំណូល​ទាំង​អស់​ពីការ​លក់​សំបុត្រ គណៈកម្មការរៀបចំតាំង​ពិព័រណ៍សហសម័យវៀតណាម Filters នឹង​ឧបត្ថម្ភ​ឲ្យប្អូន​ៗ​ដែល​មានស្ថានភាព​ក្រលំ​បាក​៕

 

អត្ថបទ៖ ង្វៀនវូថាញដាត    រូបថត៖ ង្វៀនឡឹន

បណ្តាអត្ថបទបានផ្សាយ