20/09/2015 08:52 GMT+7 Email Print Like 0

វៀតណាម-EU បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ច​នៅបែលហ្ស៊ីក​ នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៥ នៅក្រុង Brusssels ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Vu Van Ninh បានមានជំនួប​សន្ទនា ជាមួយ​អនុប្រធាន​គណៈកម្មាធិការ​អឺរ៉ុប (EC) Valdis Dombrovskis។ នៅទីនេះ​ឧបនាយក​រដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹង​ថា វៀត​ណាម​កំពុង​បើក​ទូលាយ​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​នោះ EU ជាដៃគូអាទិភាពជួរ​មុខ។ ឧបនាយក​រដ្ឋមន្ត្រី​បាន​សម្ដែងការ​គាំទ្រ EC ចូលរួម​វេទិការជាន់​ខ្ពស់​អាស៊ី​បូព៌ា​រួម​ចំណែក​បង្កើន​ការយល់​ដឹង​កិច្ច​សហប្រតិបត្តិការ​ រវាងដំបន់​ទាំងពីរក្នុងបញ្ហា​យក​ចិត្តទុកដា​ក់ដូច​គ្នា ទន្ទឹម​នឹង​នោះស្នើ​រគណៈ​កម្មាធិការ​អឺរ៉ុ​ប​ទទួល​ស្គាល់​វៀត​ណាម មានខឿន​សេដ្ឋកិច្ច​ទីផ្សារ​ខណៈ​ ដែលកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​ណាម-EU បាន​ចុះហត្ថ​លេខា។

រីឯ​លោក Valdis Dombrovsjkis បានឲ្យដឹងថា ភាគីទាំងពីរ​កំពុង​សំរេច​កត្តា​បច្ចេកទេស​ដើម្បី​ទទួល​ស្គាល់​វៀត​ណាម ជាខឿន​សេដ្ឋកិច្ច​ទីផ្សារ​។ ស្ដីពី​បញ្ហានៅ​សមុទ្រខាង​កើត អនុប្រធាន EC បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សកម្មភាព​សាង​សង់​ពូន​ជ្រុំកោះផ្លាស់​ប្តូរភាព​ដើម នៅប្រជុំកោះនៅសមុទ្រ​ខាង​កើត ទន្ទឹម​នឹង​នោះអះ​អាង​ថា រាល់​ចំលោះ​នៅសមុទ្រ​ខាង​កើត​ ត្រូវបាន​ដោះស្រាយដោយសន្តិ​វិធី លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​និង​អនុសញ្ញា​អង្គការ​អ.ស.ប ស្ដិពីច្បាប់សមុទ្រ​ឆ្នាំ១៩៨២៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ