21/11/2014 14:58 GMT+7 Email Print Like 0

វៀតណាម - EU ចុះហត្ថលេខាលើពិធីសារ PCA

នារសៀលថ្ងៃទី១៩ វិច្ឆិកា នៅក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅទីក្រុង ព្រុចសែល​របស់​ប្រទេស​ប៊ែល​ហ្សិក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកនិងជា​ប្រធានគណៈប្រតិភូវៀតណាម​អម​ EU លោក Pham Sanh Chau និងឯកអគ្គរដ្ឋទូត Stefano Sannion ប្រជានគណៈប្រតិភូ​អ៊ីតាលី​អម EU និងជាដំណាងឲ្យ EU និងប្រទេសជាសមាជិកនានា បានចុះហត្ថលេខាលើ​ពិធី​សារ​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ​ស្ដីអំពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ​រវាង​វៀត​ណាម​ និង EU និងបណ្ដាប្រទេសជាសមាជិក (PCA)។


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រ័បខ័ណ្ឌ PCA រវាង EU និងវៀតណាម

លោក Stefano Sannion បានវាយតំលៃថា កិច្ចព្រមព្រៀងក្របខ័ណ្ឌ PCA គឺជាការ​បោះជំហាន​សំ​ខាន់ក្នុងការរឹតបន្តឹងនិងបើកទូលាយថែមទៀតទំនាក់ទំនងរវាងភាគីទាំង២លើវិស័យជា​ច្រើន​។ នេះក៏ជាកម្លាំងចលករដើម្បីជំរុញការសម្រេចកិច្ចចរចា​អំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ EU - វៀតណាម (FTA)​ ដែលត្រូវបានសង្ឈឹមថានឹងបានចុះហត្ថលេខានាឆ្នាំ២០១៥។ ​លោក Pham Sanh Chau បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងក្របខ័ណ្ឌ PCA នឹងរួមចំណែក​រឹត​បន្តឹង​ថែមទៀតទំនាក់ទំនងសហប្រតិបតិ្តការរវាងភាគីទាំង២។ កិច្ចព្រមព្រៀង PCA នេះ​បាន​បង្ហាញ​ពីកិច្ចសន្យារបស់ EU ក្នុងការរក្សាទំនាក់ទំនងដៃគូជាមួយវៀតណាម បើកទូលាយ​កិច្ច​សហ​ប្រតិបតិ្តការទេ្វភាគីលើវិស័យជាច្រើន ព្រមទាំងអនុញ្ញាត្តិឲ្យភាគីទាំង២ចែករំលែក​រាល់​ផលប្រយោជន៍​រួមក្នុងប្រព័ន្ធច្បាប់ពហុភាគីនិងយន្តការគ្រប់គ្រងទូទាំងពិភពលោក​។ ​នេះ​គឺ​ជា​មូល​ដ្ឋានដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាដៃគូប្រកបដោយសមភាព ចីរភាព ស្ថិរភាព​រវាងវៀតណាមនិង EU៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ