25/01/2015 16:28 GMT+7 Email Print Like 0

វៀតណាម-EUបញ្ចប់វង់ចរចារចុងក្រោយស្តីពី FTA


រូបថត អិនធឺណែត

វង់ចរ​ចារលើក​ទី១១​និងជា វង់​ចរចារចុង​ក្រោយស្តី​ពីកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​​សេរី (FTA) រវាង​វៀតណាម​ជាមួយសហភាព​អឺរ៉ុប(EU)បាន​បញ្ចប់​នៅក្រុង Brussels បែលហ្សិកនាថ្ងៃទី២៣ខែមករា​ឆ្នាំ​២០១៥។​ លោកLuong Hoang Thai អនុប្រធាន​គណៈប្រតិភូ​វៀតណាម​អោយដឹង​ថា៖នៅក្នុង​វង់​ចរ​ចា​រនេះភាគីទាំង២ឯក​ភាព​បា​ន​ខ្លឹមសារ​មួយចំនួន​ដែលនៅ​មាន​ការខ្វែង​គំនិត​ក្នុងនោះ​មាន​​សេ​វា​កម្ម ការ​វិនិយោគ​​និង​ការ​បើក​ទ្វារ។ល។​លោក​ជឿជាក់​ថា៖ FTAរវាងវៀតណាមជាមួយ EU នឹង​បាន​ចុះហត្ថលេខាតាមកាលកំណត់។ក្នុងEUនាបច្ចុប្បន្ននេះមានប្រទេសជាសមាជិកចំនួន២៨​និង​​ខឿនសេដកិច្ចធំបំផុតនៅលើសកល​លោក។

​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់ EU ស្មើ​នឹង​​​​២២%​នៃ GDP របស់​​​ពិភពលោក​ទាំងមូល​។គិត​ដល់ចុង​ឆ្នាំ២០១៣ EU មាន​​គំរោង​ការណ៍១​៤​០០​​គំរោង​​នៅវៀត​ណាមដោយ​មាន​ទុន​ចុះបញ្ជី​ជាង​១៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕

តាម​ VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ