25/05/2015 09:37 GMT+7 Email Print Like 0

វៀតណាម - Bolivia ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច -ពាណិជ្ជកម្ម

ទោះបីមានទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើរនិងសក្តានុពលនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើនក៏ដោយ ប៉ុន្តែទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីរវាងវៀតណាមនិង Bolivia នៅកំរិតទាបនៅឡើយ ជិត ១០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ហេតុនេះ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ Bolivia លើកនេះ (ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៥) លោកស្រីអនុប្រធានរដ្ឋ ង្វៀនធីយ័ននិងថ្នាក់ដឹកនាំ Bolivia បានជួបពិភាក្សាការងារនិងឯកភាពវិធានការជាច្រើន ដើម្បីជំរុញអភិវឌ្ឍន៍វិស័យនេះថែមទៀត។
ទស្សនកិច្ចលើនេះរបស់លោកស្រីអនុប្រធានរដ្ឋង្វៀនធីយ័ន ចាត់ទុកដូចជាតម្រុយសំខាន់ៗ បង្កកម្លាំងថ្មីឲ្យការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

រំលឹកនឹកដល់ចំណាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងទស្សនកិច្ចនៅវៀតណាម នាខែកញ្ញាឆ្នាំ២០១២ លោកអនុប្រធានាធិបតី A.G Linera ថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធិផលផ្លាស់ប្តូរថ្មីដ៏ធំធេង ក៏ដូចជាប្រពៃណីប្រវត្តិសាស្ត្រកសាងនិងការពារជាតិដោយអង់អាចក្លាហានរបស់ប្រជាជនវៀតណាម លោកអនុប្រធានាធិបតីបានអះអាងថា តែងតែចាក់ទុកវៀតណាមគឺគំរូមួយ ហើយមានបំណងប្រាថ្នាបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការថែមទៀត រួមគ្នាមានផលប្រយោជន៍រវាងប្រទេសទាំងពីរ។

លោកស្រីអនុប្រធានរដ្ឋ ង្វៀនធីយ័នអបអរសាទររដ្ឋាភិបាលនិងប្រជាជន ស្តីពីសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដ៏ធំធេង ដែលទទួលបានក្នុងទសវត្សកន្លងមក និងបានអះអាងថាវៀតណាមតែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍ បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការនឹងបណ្តាប្រទេសមិត្តក្នុងទ្វីបអាមេរិកខាងត្បូង ក្នុងនោះមានប្រទេស Bolivia។

លោកអនុប្រធានាធិបតី ទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោកស្រីអនុប្រធានរដ្ឋ ង្វៀនធីយ័ន។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអនុប្រធានាធិបតីនិងលោកស្រីប្រធានរដ្ឋ ង្វៀនធីយ័នថតរូបជាមួយបណ្តាតំណាងទុកជាអនុស្សាវរីយ៍។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពីរឯកភាពវាយតំលៃអំពីប្រទេសវៀតណាមនិង Bolivia មានចំណុចដូចគ្នាជាច្រើនមានប្រពៃណីប្រវត្តិសាស្ត្រនិងមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃនេះ ទំនាក់ទំនងទ្វេភាគីក្នុងបណ្តាឆ្នាំកន្លងមកនេះបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាពិសេសក្នុងវិស័យនយោបាយ ការទូត បង្ហាញតាមលិទ្ធផលដែលទទួលបានក្នុងបណ្តាទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាសហការនិងសហប្រតបតិ្តការជាមួយគ្នានៅបណ្តាអង្គការអន្តរជាតិ។

ប៉ុន្តែ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីនៅតែមានកំរិតទាបនៅឡើយ បើប្រៀបធៀបនឹងសក្តានុពលនៃប្រទេសទាំងពីរ ផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីទទួលបានជិត ១០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាពក្នុងរយៈពេលថ្មីៗនេះ ភាគីទាំងពីរត្រូវសកម្មជំរុញអនុវត្តន៍បណ្តាវិធានការជាក់ស្តែងដូចជា៖ ជំរុញដំណើរការចរចាបានឆាប់រហ័ស ហើយឆ្ពោះទៅដល់ចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការ ដើម្បីបោះជំហាននិមួយៗឲ្យសុក្រិតក្របខ័ណ្ឌយុត្តិធម៌​សំរាប់ការផ្លាស់ប្តូរទ្វេភាគី ពិ​សេស​​ជាសេដ្ឋកិច្ច - ពាណិជ្ជកម្ម និងវិនិយោគ ឆាប់រហ័សចាប់ផ្តើមអនុវត្តន៍បណ្តាយន្តការនូវសហប្រតិបត្តិការបានបង្តើតហើយ ក្នុងនោះមានគណៈកម្មាធិការចម្រុះអំពីពាណិជ្ជកម្មនិងវិនិយោគ សំដៅកំណត់និងជំរុញ​អនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គម្រោងដែលអាចអនុវត្តន៍បាននិងប្រសិទ្ធិភាព សមស្របនឹង​សក្តានុពល ចំណុចខ្លាំងរបស់ភាគីទាំងពីរ ទន្ទឹមនេះរដ្ឋាភិបាលនៃប្រទេសទាំងពីរគាំទ្រ បង្កលក្ខណៈងាយស្រួលឲ្យមជ្ឍដ្ឋានសហគ្រាសនៃប្រទេសទាំងពីរស្វែងយល់និងបោះជំហានចូលទីផ្សារទៅវិញទៅ​មក​ អំ​ពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តបង្កើនសហការនិងសហប្រតបត្តិការនៅបណ្តា​អង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ចែករំលែកជំហរដោះស្រាយបណ្តាជម្លោះអធិបតេយ្យ​ភាពតាមរយៈចរចានិងសន្ទនាសន្តិភាព ដែលឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដាច់ខាតមិន​ប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់ហឹង្សា។ ឆ្លៀតឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ ង្វៀនធីយ័នបានមាន​ជំនួបសវនាការជាមួយលោកប្រធានាធិបតី Bolivia Evo Morales ប្រធានព្រឹទ្ធសភា José Alberto González និងលោកស្រីប្រធានសភាជាន់ទាប Gabriela Montano Gonzalo។

បង្កើតទំនាក់ទំនងសហប្រតិបត្តិការសមស្របនឹងគោលនយោបាយនិងច្បាប់នៃប្រទេសទាំងពីរ ពិសេសជាលើបណ្តាវិស័យ៖ ថាមពល - ប្រេងឧស្ម័ន ទូរគមនាគមន៍ កសិកម្ម។


អំពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តបង្កើនសហការនិងសហប្រតបត្តិការនៅបណ្តា​អង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ចែករំលែកជំហរដោះស្រាយបណ្តាជម្លោះអធិបតេយ្យ​ភាពតាមរយៈចរចានិងសន្ទនាសន្តិភាព ដែលឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដាច់ខាតមិន​ប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់ហឹង្សា។ ឆ្លៀតឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ ង្វៀនធីយ័នបានមាន​ជំនួបសវនាការជាមួយលោកប្រធានាធិបតី Bolivia Evo Morales ប្រធានព្រឹទ្ធសភា José Alberto González និងលោកស្រីប្រធានសភាជាន់ទាប Gabriela Montano Gonzalo។
លោកស្រី អនុប្រធានរដ្ឋ ង្វៀនធីយ័នជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Bolivia Evo Morales ។
រូបថត៖ ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រី អនុប្រធានរដ្ឋ ង្វៀនធីយ័ន ទទួលជួបលោកប្រធានព្រឹទ្ធសភា Bolivia José Alberto Gonzales។
រូបថត៖ ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ