16/12/2018 11:59 GMT+7 Email Print Like 0

វៀតណាម - ឡាវ - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌


 ទិដ្ឋភាពនៃសន្និសីទ 

 នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុងរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) តុលាការ​កំពូល​នៃ​ប្រទេស​ទាំងបី​វៀត​ណាម-ឡាវ-កម្ពុជា បានរៀបចំកិច្ចសន្និសីទតុលាការនៃ​បណ្តាខេត្តជាប់ព្រំដែន លើ​ក​ទី៥  ស្តីពី​សកម្មភាព​បង្ការប្រឆាំង​បទល្មើស ដោះស្រាយឧក្រិដ្ឋកម្ម លើករណីរដ្ឋប្ប​វេណីឆ្លង​ដែន។ 
 
ចាប់​តាំងពីសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រដែនលើកដំបូងសម្រាប់ប្រទេស ទាំង​បីដែល​រៀបចំ​ឡើងនៅ​ប្រទេស​វៀតណាម​កាលពីឆ្នាំ ២០១០មក សកម្មភាពសហប្រតិបត្តិ​ការ របស់តុលាការនៃប្រទេសទាំង​ បីពី​ថ្នាក់​តុលាការកំពូលដល់ថ្នាក់ខេ​ត្ត ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន​  ទទួលបាន​លទ្ធផល​ជាវិជ្ជ​មាន​ជា​ច្រើនពោរពេញទៅដោយអត្ថ ន័យ ធំធេង  ពោលគឺ ពីកិច្ច​សហប្រតិ​បត្តិការ​ក្នុង​វិស័យ​ព្រហ្មទណ្ឌដ​ល់ការ​ដោះ​ស្រាយ​ករណីរដ្ឋប្បវេណី រួមចំណែកដល់ការថែរក្សាសន្តិសុខនិងស្ថេរភាពនៃប្រទេសនិមួយៗ។ ជាពិសេស មានផល​ប៉ះពាល់​វិជ្ជមានទៅលើដំណើរការសមាហរណកម្មអន្តរជាតិនៃប្រទេសនិមួយៗផងដែរ។
 
នៅ​ក្នុងសន្និសីទលើកនេះ ប្រទេសទាំងបី​បន្តពិ​ភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់អំ​ពី​បទ​ពិសោធន៍​ក្នុង​ការ​ដោះស្រាយ​ករណីឧក្រិដ្ឋកម្មឆ្លងដែននិងយន្តការដើម្បី​ជួយគ្នាទៅវិញទៅមក ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ ព្រមទាំង បទពិសោធន៍ និង​វិធីសាស្ត្រករណីរដ្ឋប្បវេណីឆ្ល​ងកាត់ព្រំ​ដែន៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ