14/12/2018 09:54 GMT+7 Email Print Like 0

វៀតណាម - អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការឆ្លងមេរោគនិងសុំាំជាមួយថ្នាំផ្សះ

នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien និងនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិក (CDC អាមេរិក) លោក Robert Redfield បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងភាគីទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យត្រួតពិនិត្យរោគឆ្លងការ តាមដានការសុំាថ្នាំផ្សះនិងការឆ្លងមេរោគទាក់ទងនឹងការថែទាំសុខភាព។

ហេតុដូច្នេះ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមានគោលបំណងពង្រឹងសមត្ថភាពកម្មវិធីទប់ស្កាត់ការឆ្លងរួមទាំងការវាយតម្លៃលើហានិភ័យ បង្កើតគោលនយោបាយនិងគោលការណ៍ណែនាំ ការត្រួតពិនិត្យនិងវាយតម្លៃនូវកម្មវិធីទាំងអស់។ 

ភាគីទាំងពីរបង្កើតគោលនយោបាយនិងគោលការណ៍ណែនាំដើម្បីកែលម្អការគ្រប់គ្រងការប្រើប្រាស់ថ្នាំផ្សះជួយឧបត្ថម្ភក្នុងការស៊ើបអង្កេតនៃការផ្ទុះការឆ្លងមេរោគដែលទាក់ទងនឹងការថែទាំសុខភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ